ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការប្រឌិតព័ត៌មានពីបញ្ហាព្រំដែនកម្ពុជា-ថៃរបស់ក្រុមប្រឆាំង ជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានអះអាងថា ការប្រឌិត ការបំប៉ោង និងបំពុលព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃពីសំណាក់ក្រុមប្រឆាំងនៅខាងក្រៅប្រទេសដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី គឺជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម។ លោក ជា ធីរិទ្ធ បានព្រមានថា ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់ណាស់ដែលខ្មែរគ្រប់ទិន្នាការនយោបាយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារដែនអធិបតេយ្យភាព មិនជាមែនជាពេលប្រឌិត បំផ្លើស បំភ្លៃព័ត៌មានឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំនោះទេ។

ថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ បានគូសបញ្ជាក់ថា ការញុះញង់បញ្ឆេះកំហឹងតាមរយៈការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស វាយប្រហារលើរាជរដ្ឋាភិបាលកកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅឱ្យប្រជាជនមានការយល់ច្រឡំនៅក្នុងកាលៈទេសៈពេលនេះ គឺជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ គ្មានមនសិការសាមគ្គីជាតិ គ្មានស្មារតីស្នេហាជាតិ ដែលជានយោបាយគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។ លោកថា ការឆ្លៀតកេងចំណេញនយោបាយនៅក្នុងសកម្មភាពបំពុលព័ត៌មានទ្រុស្តប្រទេសបែបនេះ គឺជារឿងដែលប្រជាជនស្អប់ខ្ពើម មិនគួរធ្វើទៅកើត ក្នុងពេលដែលពួកគេ ក៏មានឈាមខ្មែរដែរនោះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា៖«ខ្ញុំពិតមិននឹកស្មានដល់ថា សូម្បីតែពេលកម្ពុជាជាកំពុងជាប់ដៃដោះស្រាយជម្លោះព្រំដែនជាមួយថៃ ក៏បុគ្គល សម រង្ស៊ី រកវិធីប្រឌិតព័ត៌មាន ដើម្បីឱ្យប្រជាជនជ្រួលច្របល់ ឆ្លៀតកេងចំណេញ បម្រើមហិច្ចតានយោបាយស្មោកគ្រោករបស់ខ្លួនទៅរួចដែរ!»។ លោក ជា ធីរិទ្ធ បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ប្រុងប្រយ័ត្នចំពោះការប្រឌិតព័ត៌មានរបស់ក្រុមនយោបាយជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនាពេលនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅខាងក្រៅប្រទេស បាននាំគ្នាប្រឌិត បំផ្លើស បំភ្លៃ និងបំប៉ោងព័ត៌មានផ្សេងៗពាក់ព័ន្ធបញ្ហានៅព្រំដែនកម្ពុជា-ថៃ។ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានកាឡៃព័ត៌មាននានាដែលមិនខុសអីពីសារព័ត៌មានថៃ និងក្រុមបុគ្គលជ្រុលនិយមថៃមួយចំនួនដែលបានធ្វើឡើង ដើម្បីរុញស្ថានការនៅព្រំដែនឱ្យកាន់តែក្តៅ និងវាយប្រហារមករាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងព្យាយាមដោះស្រាយបញ្ហាជាមួយភាគីថៃដោយសន្តិវិធី។

ចំពោះលោក ជា ធីរិទ្ធ ក្នុងស្ថានភាពនេះ ប្រជាជនខ្មែរត្រូវការ ការរួមចិត្តរួមថ្លើមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ជាមួយអ្នកប្រយុទ្ធដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងតែឈរជើងនៅព្រំដែនការពារជាតិ ការពារប្រជាជន។ លោកសង្កត់ធ្ងន់ថា៖ «ជំហរដាច់ខាតរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺការពារទឹកដី ហើយទាហានកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីការពារទឹកដី។ សូមបងប្អូនជឿជាក់លើការដឹកនាំ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការ ការពារបូរណភាពទឹកដីនេះ»៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


