ព័ត៌មានជាតិ
ជនសង្ស័យ៣នាក់ ត្រូវបានឃាត់ខ្លួនករណីលួចម៉ូតូ និងទទួលផលចោរកម្មនៅស្រុកមណ្ឌលសីមា
កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយអាវុធហត្ថស្រុកមណ្ឌលសីមា បានបង្រ្កាបឃាត់ខ្លួនក្រុមសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលផលចោរកម្មដែលជាមុខសញ្ញាសកម្ម។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដាក់បទបញ្ជាដល់កម្លាំងរបស់ខ្លួន បើកប្រតិបត្តិការស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះស្រី ១នាក់ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ។

សកម្មភាពចោរលួច និងទទួលផលចោរកម្មនេះ ធ្វើឡើងនៅចំណុចមុខហាងម៉ាស្សាយីហោ យ៉ាងស្ស៊ីន ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ លោកលោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែមិថុនា នេះ ថា វត្ថុតាងដកហូតរួមមាន៖ ១/- ម៉ូតូសរុបចំនួន ០៥គ្រឿង ក្នុងនោះ ម៉ាក HONDA WAVE ចំនួន ០៤គ្រឿង (ស្ថានភាពល្អ ០២គ្រឿង និងស្ថានភាពដោះបំបែក ០២គ្រឿង) ម៉ាក HONDA C125 ចំនួន ០១គ្រឿង (ស្ថានភាពល្អ) ២/. ទូរសព្ទដៃចំនួន ០២ គ្រឿង (ម៉ាកAICAMERA ចំនួន០១គ្រឿង , ម៉ាកIphone ចំនួន ០១គ្រឿង) និងគ្រឿងបំបែកម៉ូតូមួយចំនួនធំ។

បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង ៣រូបខាងលើ ត្រូវបានបញ្ជូនទៅតុលាការបន្តអនុវត្តតាមនីតិវិធី។ ទន្ទឹមនោះ មន្រ្តីកងរាជអាវុធហត្ថហត្ថកោះកុង សូមប្រកាសស្វែងរកម្ចាស់ម៉ូតូដែលបាត់ម៉ូតូ សូមមកទំនាក់ទំនងយកម៉ូតូរបស់ខ្លួនត្រឡប់ទៅវិញ ដោយមានភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ៕ (អត្ថបទៈសិរីវឌ្ឍនៈ)

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ