ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល ចុះពិនិត្យការរៀបចំប្រព័ន្ធលូថ្មី និងស្តារប្រឡាយក្នុងមូលដ្ឋាន
កាលពីព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការងារស្នើសុំដាក់លូ និងស្តារប្រឡាយ ស្ថិតក្នុងភូមិតាសេក និងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ប្រព័ន្ធទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា។

អាជ្ញាធរបានឲ្យដឹងថា ដោយឃើញថានៅក្នុងមូលដ្ឋានសង្កាត់កំបូល ផ្លូវមួយចំនួនមានការជន់លិចលើដងផ្លូវ ពិបាកក្នុងការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាកង្វះនូវប្រព័ន្ធលូបង្ហូរទឹក ពេលមេឃភ្លៀងមកម្តងៗ ហៀរចេញពីលូដក់លើផ្លូវ។

ក្រោយពីទទួលបានព័ត៌មាន ភ្លាមៗ លោកអភិបាលខណ្ឌកំបូល បានដឹកនាំក្រុមការងារ មន្ត្រីជំនាញ ចុះទៅពិនិត្យជាក់ស្តែង គូស វាស់ ដើម្បីកាយដាក់ប្រព័ន្ធលូថ្មី និងកាយស្តារប្រឡាយ សម្រួលដល់ចរន្តទឹកហូរបានលឿន បញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា៕
អត្ថបទ ៖ សុខា










-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


