Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្ត៖ ពិធីរុក្ខទិវា បណ្តុះសា្មរតីពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ សត្វព្រៃ

បានផុស

នៅ

លោក ស សុដានី អអភិបាលរងខេត្តស្វាយរៀង លើកឡើងថា ពិធីរុក្ខទិវា មានអត្ថន័យ និងបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាការពារព្រៃឈើ និងសត្វព្រៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាស លោក ស សុដានី អអភិបាលរងខេត្ត តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ចូលរួមក្នុងពិធីរុក្ខទិវា ដែលប្រារព្ធធ្វេីនៅបរិវេណអនុវិទ្យាល័យសោមឯមឆ្មា ភូមិពង្រ ឃុំឆ្មា ស្រុរំដួល ខេត្តស្វាយរៀង។

ក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានថ្លែងថា ថ្ងៃនេះជាទិវាមួយប្រកបដោយបរិយាកាសរីករាយក្រោមដំបូលសន្តិភាព ហេីយបានប្រារព្ធពិធីរុក្ខទិវា ឆ្នាំ២០២៥នេះ និងសូមសម្តែងនូវការ អបអរសាទរយ៉ាង ក្រៃលែងដោយឃើញវត្តមានមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាពេលនេះ ទន្ទឹមនេះ សូមកោតសរសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសយកអនុវិទ្យាល័យសោមឯមឆ្មា ស្ថិតនៅភូមិ ពង្រ ឃុំឆ្មា ស្រុករំដួល សំរាប់ចាត់ចែងរៀបចំពិធីនេះឡើងតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបាន កំណត់យកថ្ងៃ៩ ខែកក្កដា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធពិធី រុក្ខទិវា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ។

លោកអភិបាលរងបានបន្តថា ពិធីរុក្ខទិវាដែលកំពុងប្រារព្ធឡើងនៅពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចូលរួម ដាំដុះព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ ដើម្បីប្រែក្លាយទីនេះឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសំបូរឡើងថែមទៀត នៅគ្រប់ទិសទីក្នុងខេត្តស្វាយរៀង។

ជាមួយនេះ លោកអភិបាលរងខេត្ត សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋនឹងយកចិត្តទុកដាក់ និងជំរុញការដាំឈើ គ្រប់ប្រភេទឲ្យច្រើនជាអតិបរិមានៅតាម ទីវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិ ទាំងនេះឲ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត៕

ដោយ៖ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម