ព័ត៌មានជាតិ
ឯកឧត្តមអភិបាលខេត្តកំពង់ចាមចុះពិនិត្យភូមិអូរុន ឃុំខ្ពបតាងួន ក្រោយពីមានករណីអ្នកកូវីដ១៩
ក្រោយពីមានករណីអ្នកកូវីដ១៩ រស់នៅក្នុងភូមិអូរុន ឃុំខ្ពបតាងួន រួចមក នៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ដឹកនាំមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យផ្ទាល់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យស្ថានភាពទូទៅ និងបន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកកូវីដ១៩ ។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានជម្រុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ព្រះសង្ឃ តាមវត្តអារាមត្រូវបន្តវាយជួង ទូងស្គរ ដើម្បីរំលឹក និងការដាស់ស្មារតីពលរដ្ឋ ឲ្យចូលរួមអនុវត្ដសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល បីការពារ បីកុំនេះឲ្យខ្ជាប់ខ្ជួន និងលុបបំបាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ ហើយចំពោះអ្នកដែលរងហានិភ័យ ពាក់ព័ន្ធនឹងអ្នកកូវីដ កុំឲ្យមានការដើរហើរ ចេញក្រៅឡើយមួយរយៈ ដោយកុំមានការចម្លងក្នុងសហគមន៍ ពីភូមិមួយទៅភូមិមួយទៀត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាបន្ថែមទៀត ឲ្យ អាជ្ញាធរស្រុក មន្ត្រីជំនាញ ចុះផ្សព្វផ្សាយ ពីវិធានការអនាម័យ បង្ការទប់ស្កាត់ ជំងឺកូវីដ ដោយត្រូវពាក់ម៉ាស់ជាប្រចាំ និងអនុវត្តន៍តាមការណែនាំក្រសួងសុខាភិបាល ហើយអាជ្ញាធរសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីក្រៅ ដែលបានយកមកធ្វើចត្តាឡីស័កធ្វើយ៉ាងណាតាមដានសុខភាពជាប្រចាំ និងត្រូវរាយការណ៍មកសមត្ថកិច្ច និងក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ខណៈដែលមានអ្នកវិជ្ជមានកូវីដ ក្នុងភូមិអូរុនឃុំខ្ពបតាងួន មួយនេះដើម្បីបញ្ចៀសការឆ្លងរីករាលដាលជាបន្តទៀត។

ជាមួយគ្នាននោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើសូមដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕
អត្ថបទ៖ ហុង ម៉េងហៀ
សូមចុចអាន៖ កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធន និងសេវាហិរញ្ញវត្ថុនៅតំបន់អាស៊ាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន