Connect with us

ព័ត៌មានជាតិ

មុខរបរលក់បាយដំណើបខ្ចប់ស្លឹកចេកបែបខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រខ្លាំង

បានផុស

នៅ

មុខរបរលក់បាយដំណើប និងប្រហិតគ្រឿង វេចខ្ចប់ស្លឹកចេក​ ដែលជាស្នាដៃរបស់បងប្អូនខ្មែរ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីអតិថិជន ថែមទាំងមានតម្លៃសមរម្យ ដែលមានទីតាំងស្ថិតនៅ ក្រុងបានលុង ខេត្តរតនគិរី។

អ្នកស្រី នួន ណារី បានថ្លែងប្រាប់ថា លោកស្រីបានប្រកបមុខរបរនេះចាប់ពីឆ្នាំ ២០២១មក ដែលជំនាញលក់បាយដំណើបនេះចេះពីម្តាយ។ បើតាមអ្នកស្រី មុខរបរនេះនៅពេលលក់ដំបូងត្រូវចំណាយប្រាក់ ២០ ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ដើម្បីទិញអង្ករ ត្រីងៀត សាច់មាន់ ស្លឹកចេក និងគ្រឿង ក្នុងការរៀបចំលក់ដូរ។ លោកស្រីថា៖«សព្វថ្ងៃតម្រូវការភ្ញៀវដែលមកទិញច្រើនជាងមុន ត្រូវចំណាយដើមទុន ទៅទិញរហូតដល់ ៧០ ម៉ឺនរៀល»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាយដំណើបដែលចំហុយលក់ឲ្យអតិថិជន ១ ថ្ងៃ ត្រូវចំណាយអង្ករដំណើប ៥០ គីឡូ ជាមួយប្រហិត ប្រហិត ១០ គីឡូនិងត្រី ៥ គីឡូ ទើបគ្រប់គ្រាន់សម្រាប់លក់ប្រចាំថ្ងៃ ចាប់ពីម៉ោង ០៥:៣០ ព្រឹក ដល់ ម៉ោង ១៨:០០ យប់ ។ វិធីធ្វើម្ហូបអាហារបែបខ្មែរនេះ អ្នកស្រីនិងក្រុមគ្រួសារ ជួយគ្នារៀបចំធ្វើតាំងពីម៉ោង ៤ ព្រឹក ដោយប្តីជាអ្នកបុកប្រគ្រីវ កូនស្រីជាអ្នករៀបចំ ដាក់អង្ករដំណើបដាក់ត្រាំអង្កររយៈពេល ១ ម៉ោង បន្ទាប់មកត្រូវស្រង់ដាក់នៅស្មុក ធ្វើចំហុយចំនួន១ ម៉ោងទៀតទើបបាយដំណើបឆ្អិនល្អ។


បើតាមអ្នកស្រី នួន ណារី ៖«នៅជារៀងរាល់ថ្ងៃលក់អស់ចំនួន ១០ ឆ្នាំង ដោយក្នុងមួយៗឆ្នាំង មានផ្ទុកចំណុះ ៥ គីឡូ និង ធ្វើប្រហិតប្រហិតត្រី ចៀនស្លាបមាន់ និងចៀនសាច់ជ្រូក ជូតស្លឹកចេកត្រៀមលក់ទៅកាន់អតិថិជន ប្រមាណ ៣០០ នាក់ ចំពោះថ្ងៃ សៅរ៍ អាទិត្យ កំណើនភ្ញៀវមកទិញយកទៅទទួលទានលើសពីនេះ» ។ នៅក្នុងមុខរបបនេះ អ្នកស្រីអាចរកចំណូលចំណេញបានចន្លោះពី ៣០ ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ជាងក្នុងមួយថ្ងៃ ។ អ្នកស្រីលើកឡើងថា ភ្ញៀវដែលចាប់អារម្មណ៍មកទិញកើនឡើងដោយសារ តម្លៃសមរម្យ និងម្ហូបឆ្ងាញ់ ដូចជាបាយសាច់ជ្រូក និងប្រហិតត្រីចៀន លក់ត្រឹមតែ ៣០០០ រៀល ចំណែកឯសាច់មាន់ ១ កញ្ចប់ ៥០០០ រៀល។


លោកស្រីបញ្ជាក់ថា៖« តម្លៃនេះសមរម្យ ទើបមានភ្ញៀវកើនឡើងជាបន្តបន្ទាប់ ចូលចិត្តរសជាតិបាយដំណើបចំហុយ និងការវេចខ្ចប់ ពីព្រោះយើងវេចខ្ចប់បាយដំណើប ដោយស្លឹកចេក ប្រហិតបែបខ្មែរ ត្រី សាច់ធម្មជាតិនៅក្នុងស្រុក និងមានបុកប្រគ្រីវ បែបកេរ្តិ៍ដំណែលដូនតាខ្មែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម