ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថាកម្ពុជាបានបង្ហាញទៅពិភពលោកចំពោះការតស៊ូផ្លាស់ប្ដូរពី«វាលពិឃាត» មកជាទឹកដីនៃសន្ដិភាព
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការដាក់សារមន្ទីរប្រល័យពូជសាសន៍ទាំង៣កន្លែងនៅកម្ពុជាជាសម្បត្តិបេតិកភណ្ឌពិភពលោកគឺជាគំរូមួយចំពោះពិភពលោកស្ដីពីការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ក្នុងការផ្លាស់ប្ដូរដោយជោគជ័យពីរបបប្រល័យពូជសាសន៍ មកជាទឹកដីនៃសន្ដិភាព។

ក្នុងសារពិសេសនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ថ្ងៃទី១១ ខែកក្កដា នឹងក្លាយជាកាលបរិច្ឆេតនៃការចងចាំដ៏មានសារៈសំខាន់មួយបន្ថែមទៀតសម្រាប់ជាតិ ប្រជាជនកម្ពុជា និងពិភពលោក។ ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្ដិភាព» គឺជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការចងចាំ ការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាង និងការការពារសន្ដិភាព។
សម្ដេចធិបតីបានថ្លែងថា៖ «ការចុះបញ្ជីនេះជាការបង្ហាញនួវសារដែលមានតម្លៃជាសាកលទោះបីជាធ្លាប់ឆ្លងការនូវសោកនាដកម្មដ៏អាក្រក់យ៉ាងណាក៏ដោយក៏ប្រជាជាតិមួយអាចងើបម្ដងទៀត។ ហើយការងើបឈរនេះមិនមែនដោយការបំភ្លេចពីអតីតកាល ប៉ុន្ដែដោយការចងចាំនិងការប្រែក្លាយការចងចាំទាំងនោះជាកម្លាំងចលករដើម្បីសន្ដិភាព»

បូជនីយដ្ឋានទាំងបីដែលត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន អតីតមន្ទីរឃុំឃាំងម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ គំនិតផ្ដួចផ្ដើមនៃការដាក់បញ្ជូលនេះត្រូវបានលើកឡើងពីឆ្នាំ២០១៩ តាមអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាមរតកប្រវត្តិសាស្ត្រនៃការចងចាំ សម្រាប់មនុស្សជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា២ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី


