ព័ត៌មានជាតិ
ខេត្តសៀមរាប ដាំកូនឈើទាលជាង ៣០០០ដើម អបអរសាទរ “រុក្ខទិវា” ឆ្នាំ២០២៥
ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានការសហការគាំទ្រពីរដ្ឋបាលខេត្ត បានរៀបចំដាំកូនឈើទាល ចំនួនជាង ៣០០០ដើម នៅលើផ្ទៃដី ៥ហិកតា ក្នុងឱកាស “រុក្ខទិវា” ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើក្នុង ភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំបង្កឡើងដោយជនខិលខូចលួចដុតទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ឋ ជាញឹកញាប់ផងដែរ។

ពិធីនេះធ្វើឡើងដើម្បីអបអរសាទរ រុក្ខទិវា ៩កក្កដា និងបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត ព្រមទាំងវត្តមាន ថ្នាក់ដឹកនាំអង្គភាពមន្ទីរ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ព្រមទាំង ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនទៀត។
លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានរាយការណ៍អំពីស្ថានភាពការងារសហគមន៍ព្រៃឈើការងារបណ្តុះកូនឈើព្រមទាំងការងារបង្ក្រាបបទល្មើសព្រៃឈើជាដើម។ល។ ចំពោះការងារដាំដើមឈើ គឺបានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ ចម្ការរុក្ខទិវា និងដាំឈើជាចម្ការឈើថ្មី ស្ថិតក្នុងស្ថានីយស្តារ និងអភិវឌ្ឍន៍ព្រៃឈើ ចំនួន៧កន្លែង ផ្ទៃដី ៣ ៦៧៦ ហិកតា ព្រមទាំងបានរៀបចំថ្នាលបណ្តុះកូនឈើសរុបចំនួន១៥ថ្នាល តាមបណ្តាក្រុង-ស្រុក និងមាន សមត្ថភាពផលិតកូនឈើប្រមាណ ៥ម៉ឺនដើម ក្នុងមួយឆ្នាំ។

លោកបន្តថា ជារៀងរាល់ឆ្នាំកូនឈើត្រូវបានចែកជូនប្រជាពលរដ្ឋ តាមសាលារៀន វត្តអារាម លំនៅដ្ឋានប្រជាពលរដ្ឋ មន្ទីរ-អង្គភាពនានា និងដាំតាមដងផ្លូវ សាធារណៈ ដាំជាចម្ការ ដាំតាមស្ថានីយស្តារ និងស្រាវជ្រាវព្រៃឈើ។ ចំពោះការងារពង្រឹងការអនុវត្តច្បាប់ ក្នុងឆមាសទី១ ឆ្នាំ ២០២៥ នេះ បានធ្វើកិច្ចសហការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញា ធរមូលដ្ឋាន បង្ក្រាបបទល្មើសព្រៃឈើ ចំនួន ២០ករណី ដោយពិន័យអន្តរការណ៍ចំនួន ៩ករណី បញ្ជូនទៅ តុលាការចំនួន ៧ករណី និងកំពុងចាត់ការចំនួន ៤ករណី ។
ថ្លែងនៅក្នុងឱកាសដាំដើមឈើនោះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តមានប្រសាសន៍ថា៖ ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតីប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៏ដូចជាជួយជំរុញផលប្រយោជន៍ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀតពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតន កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយ ឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ ហើយព្រះអង្គបានបន្សល់ ទុកនូវព្រះរាជបន្ទូលថា “ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋ គ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានភាពប្រក្រតីជាវិជ្ជមាន ចំពោះវិស័យកសិកម្មនិងមនុស្សជាតិ” ។
លោក អភិបាលរងខេត្តបញ្ជាក់ថា៖ព្រៃឈើមានតួនាទីសំខាន់ជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និង ជាខឿននៃសេដ្ឋកិច្ចជាតិ ព្រៃឈើថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ីតាមរយៈការជួយធ្វើនិយ័តកម្មអាកាស ធាតុ ជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងការស្រូប យកឧស្ម័នកាបូនិចពីបរិយាកាសរក្សាស្ថិរភាពបរិយាកាស ។ ទន្ទឹមនេះព្រៃឈើផ្តល់នូវសេវាកម្ម និងជួយ គាំពារផ្នែកបរិស្ថានជាច្រើនទៀតដូចជា ការការពារទីជម្រាលទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរ ឡើងនៃគុណភាពដី និងផ្តល់នូវផល អនុផលព្រៃឈើជាច្រើនអនេកដល់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ។
ហេតុនេះ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ដើម្បីទន្ទ្រានយកដីព្រៃ ការដុតព្រៃឈើយកដី រដ្ឋធ្វើកម្មសិទ្ធិ សូមបញ្ឈប់ជាបន្ទាន់ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើ ខុសច្បាប់គឺជាប ល្មើសដ៏ធ្ងន់ធ្ងរបំផុតជាពិសេសគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលមកពីការកាប់បំផ្លាញ ព្រៃឈើនោះនឹងកើតភ្លាមចំពោះសង្គមជាតិ ។
លោក អ៊ឹង គឹមលាងបន្ថែមថា៖យើងត្រូវ រួមសាមគ្គីគ្នា បណ្តុះឡើងវិញនូវគំនិត ស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញនូវទស្សនៈ សន្សំសំចៃក្នុងការប្រើប្រាស់ផល អនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះឡើងវិញនូវស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាងព្រះ រាជាណាចក្រកម្ពុជាឱ្យទៅជានីតិរដ្ឋ ។ ចំពោះកូនឈើដែលបានដាំរួចហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានម៉ត់ចត់ជាប្រចាំ ដើម្បីធ្វើឱ្យកូនឈើទាំង នោះលូតលាស់ ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ ៕
ដោយ៖ គឿនវេត




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ