Connect with us

ព័ត៌មានជាតិ

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

បានផុស

នៅ

ម្ចាស់អាជីវក​ម្មកែច្នៃស្បែកក្រពើ ផលិត​ចេញជាកាបូប ស្បែកជើង និងខ្សែក្រវ៉ាត់ ដែលជាអតីតពលករធ្វើការនៅប្រទេសថៃម្នាក់បានលើកឡើងថា មុខរបររបស់ខ្លួននៅតែអាចរក្សាបានទីផ្សារល្អ ខណៈមានអ្នកគាំទ្រច្រើនគួរសម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក ហង់ សុឃឿន ម្ចាស់សិប្បកម្ម ហ្វាងតុង ផលិតកាបូបស្បែក ស្នាដៃកូនខ្មែរ ប្រាប់ កម្ពុជាថ្មី ថា ការច្នៃស្បែកក្រពើ ផលិតចេញជាកាបូប និងស្បែកជើង នៅក្នុងសិប្បកម្មរបស់លោក នៅតែរក្សាទីផ្សារបានល្អ ខណៈប្រជាជនខ្មែរមួយចំនួន នៅតែនិយមប្រើប្រាស់ផលិតផលធ្វើអំពីស្បែកក្រពើនេះ។

សុខឃឿន បន្តថា បច្ចុប្ប​ន្នផលិតផលកាបូប និងស្បែកជើង ដែលផលិតចេញពីស្បែកក្រពើនេះ ឃើញថាមានអតិថិជនចាស់ក្មេង ពិសេសអ្នកដែលនិយមប្រើប្រាស់កាបូបស្បែក បានជួយគាំទ្រស្នាដៃរបស់លោកតាមរយៈកម្មុងទិញតាមអនឡាញ និងខ្លះទៀតក៏បាននាំគ្នាមកទិញដល់ហាងផ្ទាល់ក៏មាន។

អតីតពលករធ្វើការនៅប្រទេសថៃរូបនេះ បានបញ្ជាក់ដែរថា ៖ «សិប្បកម្មហ្វាងតុងរបស់លោក ទោះបីមិនទាន់អាចឈានទៅដល់ការផលិតក្នុងចំនួនមួយដែលច្រើនក៏ដោយ ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តនោះ ត្រង់ថាខ្មែរយើងបច្ចុប្បន្ន តែងតែនិយមគាំទ្រផលិតផលរបស់ខ្មែរខ្លួនឯង ដែលនេះជាហេតុធ្វើឱ្យលោកមានក្ដីសង្ឃឹមសម្រាប់បន្តអាជីវកម្មមួយនេះរហូតមកដល់សព្វថ្ងៃនេះដែរ»។

បើក្រឡេកទៅមើលពីការផលិតកាបូប និងស្បែកជើងរបស់ លោក ហង់ សុខឃឿន វិញ មុខរបរមួយនេះ ថ្វីត្បិតថាមិនធំដុំ តែក៏អាចជួយឱ្យកសិករជាអ្នកចិញ្ចឹមក្រពើមួយចំនួនក្នុងខេត្តសៀមរាមមានទីផ្សារក្នុងការលក់ស្បែកមកឱ្យសិប្បកម្ម ផងដែរ។

យ៉ាងណាមិញ លោក ហង់ សុខឃឿន បញ្ជាក់ដែរថា ទោះបីលោកបានជួយទិញស្បែកក្រពើពីកសិករក្នុងស្រុកក៏ពិតមែន តែអ្វីដែលមិនអាចប្រកែកបានគឺលោកនៅតែត្រូវការទិញស្បែកក្រពើពីប្រទេសវៀតណាម ដើម្បីផលិតចេញជាកាបូប និងស្បែកជើង ខណៈការផ្គត់ផ្គង់ស្បែកក្រពើនៅក្នុងស្រុក ហាក់មិនឆ្លើយតបទាន់នឹងតម្រូវការប្រចាំថ្ងៃ។

សម្រាប់ពេលបច្ចុប្បន្ន សិប្បកម្មរបស់លោក ហង់ សុខឃឿន បានច្នៃស្បែកក្រពើបានជាផលិតផលប្រមាណជិត៦មុខ មានដូចជា៖ កាបូបបុរស-នារី ស្បែកជើង ខ្សែក្រវ៉ាត់ និងខ្សែនាឡិកាដៃ ដែលភាគច្រើនផលិតចេញពីស្បែកក្រពើសុទ្ធ។

សិប្បកម្មផលិតកាបូប និងស្បែកជើងអំពីស្បែកក្រពើរបស់កូនខ្មែរមួយនេះ ក៏បានជួយឱ្យអ្នកភូមិរបស់លោកមានការងារធ្វើប្រមាណជិត១២នាក់។ បច្ចុប្បន្ន សិប្បកម្ម មានទីតាំងស្ថិតនៅ ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម