Connect with us

ព័ត៌មានជាតិ

អតីត​ទាហាន​អាមេរិក ជាជនស្ស័យក្នុងការបាញ់ប្រហារសម្លាប់មនុស្ស៤នាក់ក្នុងបាររដ្ឋMontana

បានផុស

នៅ

ហេតុការណ៍បាញ់ប្រហារដ៏សាហាវនៅក្នុងបារមួយក្នុងទីក្រុង Anaconda រដ្ឋ Montana បានបណ្តាលឲ្យមនុស្ស ៤ នាក់ស្លាប់ក្នុងនោះអ្នកបម្រើការងារក្នុងបារបីនាក់ ខណៈប៉ូលិសបាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ថា​ជា​ឈ្មោះ Michael Paul Brown អាយុ​៤៥​ឆ្នាំ ជា​អតីត​ពលទាហាន​អាមេរិក និង​ជា​អតីត​យុទ្ធជន​សង្គ្រាម​អ៊ីរ៉ាក់ ដែល​រស់នៅ​ក្បែរ​របារ​នោះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​AP នៅថ្ងៃទី០២ខែសីហានេះ។

បារដែលមានការបាញ់ប្រហារ។ (រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃសុក្រ ដែល​នាំ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​របស់​ប៉ូលិស​ដ៏​ធំ​មួយ​នៅ​តំបន់ក្បែរ​នោះ។ ក្រុមប៉ូលិសបានឆែកឆេរផ្ទះរបស់Brown ដែលត្រូវបានសង្ស័យជាជនបង្កហេតុតែមិនឃើញគេនៅទីនោះទេ។ ម្ចាស់បារបាននិយាយថា Brown បានស្គាល់ជនរងគ្រោះ ហើយមិនមានជម្លោះជាមួយពួកគេទេ ដោយគិតថា ការបាញ់ប្រហារអាចជាសកម្មភាពភ្លាមៗ។មកដល់ពេលនេះប៉ូលិសកំពុងតែស្វះស្វែងចាប់ខ្លួនគេនៅឡើយ។

ហេតុការណ៍រនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ទីក្រុង Anaconda ដែលមានប្រជាជនចំនួន ៩,០០០ នាក់ ជំរុញឲ្យអាជីវកម្ម និងកន្លែងមើលថែក្មេងនៅក្បែរនោះបិទទ្វារដើម្បីសុវត្ថិភាព។

សូមបញ្ជាក់ថា Brown បានបម្រើការក្នុងជួរកងទ័ពពីឆ្នាំ ២០០១ ដល់ឆ្នាំ២០០២ រួមទាំងការដាក់ពង្រាយទៅកាន់ប្រទេសអ៊ីរ៉ាក់ និងនៅក្នុងឆ្មាំជាតិMontanaរហូតដល់ឆ្នាំ ២០០៩។ ទោះយ៉ាងណាមូលហេតុនៃការបាញ់ប្រហារពិតប្រាកដមិនទាន់ត្រូវបានដឹងនៅឡើយនោះទេ ដោយប៉ូលិសកំពុងធ្វើការស៉ើបអង្គេត៕

ជនសង្ស័យ Michael Paul Brown អាយុ​៤៥​ឆ្នាំ
ប៉ូលលិសធ្វើការស្វែងរកជនសង្ស័យ។ (រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម