ព័ត៌មានជាតិ
ដំណើរចុះមើលស្ថានភាពព្រំដែនកម្ពុជា-ថៃ អង្គទូតបរទេសសង្ឃឹមថា សន្ដិភាពនឹងអាចស្ដារមកវិញឆាប់ៗ
ក្រោយដំណើរចុះទស្សនកិច្ច និងពិនិត្យមើលស្ថានភាពជាក់ស្ដែងតាមតំបន់ព្រំដែនកម្ពុជា-ថៃ រយៈពេល២ថ្ងៃ អង្គទូត និងតំណាងអង្គការអន្តរជាតិបានបង្ហាញក្ដីសង្ឃឹមថា សន្ដិភាពនឹងអាចស្ដារមកវិញឆាប់ៗនេះ តាមរយៈការអនុវត្តនូវបទឈប់បាញ់ឱ្យបានពេញលេញ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានដឹកនាំដំណើរទស្សនកិច្ចរបស់ប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត ព្រមទាំងទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលធ្វើការងារផ្នែកសកម្មភាពមីនប្រចាំកម្ពុជាចំនួន៦០រូប ទៅកាន់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ នៅថ្ងៃទី ២២ និងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥។

ក្នុងដំណើរនេះ គឺគណៈប្រតិភូបានចុះទៅដល់ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកម្លាំងយោធាថៃបានចូលមករាយបន្លាលួស និងដាក់រនាំង ដាក់កង់ឡាន មិនឱ្យប្រជាជនចូលទៅលំនៅដ្ឋានខ្លួនវិញបាន។ហើយបន្តដំណើរទៅពិនិត្យទីតាំងវត្តប្រាសាទតាមាន់សែនជ័យ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ដែលបានរងគ្រោះពីការទម្លាក់គ្រាប់បែក និងទីតាំងទម្លាក់គ្រាប់ MK84 នៅភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល នៅខេត្តឧត្តរមានជ័យ។

ក្រោយពេលបានចុះទៅដល់ទីតាំងខាងលើ គណៈប្រតិភូអង្គទូត បានសម្តែងនូវក្តីសង្ឃឹមថា សន្តិភាពពេញលេញនឹងត្រូវបានស្ដារឡើងវិញឆាប់ៗ។ យោងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស គណៈប្រតិភូអង្គទូតបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគោរព និងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចដំណោះស្រាយដោយសន្តិវិធីយូរអង្វែង និងអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងបន្តជីវភាព រស់នៅប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

យកឱកាសដឹកនាំដំណើរទស្សនកិច្ចនេះ ប្រមុខការទូតកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានានូវបទឈប់បាញ់ឱ្យបានពេញលេញ ជាពិសេសឱ្យប្រជាជនរងផលប៉ះពាល់ទាំងអស់អាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយ សុវត្ថិភាពក្នុងពេលឆាប់ៗ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


