ព័ត៌មានជាតិ
ថ្ងៃទី៣កញ្ញានេះ តំណាងត្រីភាគីបន្តកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៦
ការចរចាប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ សម្រាប់ឆ្នាំ២០២៦ បានចាប់ផ្ដើមកិច្ចប្រជុំត្រីភាគី លើកទី២ នៅវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមវត្តមានដឹកនាំរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

មុនដំណើរការកិច្ចប្រជុំត្រីភាគីដែលមានតំណាងរាជរដ្ឋាភិបាល ភាគីតំណាងកម្មករនិយោជិត (សហជីព) និងតំណាងភាគីនិយោជក ថ្ងៃនេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ក៏បានជួបប្រជុំផ្ទៃក្នុងសម្ងាត់រៀងៗខ្លួនផងដែរ ដើម្បីសម្រេចនូវកិច្ចការផ្ទៃក្នុងមួយចំនួនរបស់ខ្លួន។

នេះជាលើកទី២ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៤ បានបើកកិច្ចប្រជុំត្រីភាគី ដើម្បីកំណត់ប្រាក់ឈ្នួលកម្មករនិយោជិត បន្ទាប់ពីបានបើកកិច្ចប្រជុំលើកទី១ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។ នៅក្នុងកិច្ចប្រជុំលើកទី១ សម្រេចបានលទ្ធផលមួយចំនួន ដោយភាគីទាំង៣ បានឯកភាពលើទិន្នន័យ និងស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យទាំង៧ សម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួល។

គោលការណ៍លក្ខណវិនិច្ឆ័យចំនួន២ ដែលកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅបន្តយកធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៦ គឺលក្ខណវិនិច្ឆ័យបែបសង្គម ផ្ដោតទៅលើកត្តាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ ខណៈលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច គឺលើកត្តាផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ ការវិនិច្ឆ័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះមុនឈានដល់ការកំណត់តួលេខដំឡើងក្នុងកម្រិតណាមួយនោះ។

ជាការរំលឹក ឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករ-និយោជិត មានចំនួន២០៨ដុល្លារក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៤ មានត្រឹម២០៤ដុល្លារ ពោលគឺកើនឡើង៤ដុល្លារ ក្រោយមានការបោះឆ្នោតដោយកិច្ចប្រជុំត្រីភាគី ដោយបានឯកភាពដំឡើង២ដុល្លារ និងការបន្ថែម២ដុល្លារទៀតពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
សម្រាប់ដំណើរការប្រជុំចរចាប្រាក់ឈ្នួលពេលនេះ ត្រូវបានភាគីពាក់ព័ន្ធរំពឹងថា នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរឡើង យោងតាមបទពិសោធជាច្រើនឆ្នាំកន្លងមក ដើម្បីប្រយោជន៍កម្មករដោយអាចទទួលយកបានទាំងអស់គ្នា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


