Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១ ខែកញ្ញា ជនភៀសសឹក ១ ៨៩០គ្រួសារ បន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប

បានផុស

នៅ

គិតត្រឹមល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តសៀមរាប មានពលរដ្ឋជាជនភៀសសឹកចំនួន ១ ៨៩០គ្រួសារ ស្មើនឹង ៦ ១០៧នាក់ បានកំពុងបន្តស្នាក់នៅតាមទីតាំងសុវត្ថិភាពទូទាំងខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្ត ក្នុងចំណោម ១ ៨៩០គ្រួសារខាងលើ មានអ្នកកំពុងស្នាក់នៅតាមបណ្ដាទីតាំងសុវត្ថិភាពដែលរៀបចំដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៩៩០គ្រួសារ ស្មើនឹង ៣ ១៦៥នាក់ និងចំនួន ៩០០គ្រួសារ ស្មើនឹង ២ ៩៤២នាក់ បានកំពុងស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ ខណៈ ថ្ងៃទី១ ខែកញ្ញា ជនភៀសសឹកចំនួន ២៣៤គ្រួសារ ស្មើនឹង ៧៨១នាក់ បានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ ហើយចំពោះទីតាំងសុវត្ថិភាពក៏មានការថយចុះចំនួន ៤ទីតាំងផងដែរ។

ក្នុងនោះអាជ្ញាធរ ក៏បានជួបបញ្ហាមួយចំនួន ដូចជាពុំមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ដូចជាមុង ភួយ ថ្នាំមូស ធុងទឹក សម្ភារផ្ទះបាយ ខ្វះខាតបន្ទប់ទឹក បង្គន់អនាម័យ ទឹកស្អាត អគ្គិសនី និងការពារសត្វអាសិរពិសដើម។ ក្នុងន័យនេះ អាជ្ញាធរខេត្តសូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស បន្តចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជួយឧបត្ថម្ភដល់ជនភៀសសឹកដែលកំពុងបន្តស្នាក់នៅ។

សូមបញ្ជាក់ដែរថា ជនភៀសសឹកទាំង ១ ៨៩០គ្រួសារ នេះ ដោយលំនៅឋានរបស់ពួកគាត់ស្ថិតក្នុងតំបន់ងាយរងគ្រោះបំផុត រួមនឹងគ្រួសារកងទ័ពផងដែរ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម