Connect with us

ព័ត៌មានជាតិ

លោកមែ ស៊ីថន និងភរិយា ផ្តល់ដីចំការ៤០ហិកតា សម្រាប់ពលករមកពីថៃដាំដុះ ឥតគិតថ្លៃរយៈពេលបីឆ្នាំ

បានផុស

នៅ

លោក មែ ស៊ីថន និងភរិយា សូមចូលរួមចំណែកផ្តល់ជូននូវដីចំការផ្ទាល់ខ្លួនប្រមាណ ៤០ហិកតា និងទុនដំបូង សម្រាប់ពលករខ្មែរប្រឡប់ពីប្រទេសថៃធ្វើការដាំដុះ និងអាស្រ័យផលដោយឥតគិតថ្លៃរយៈពេលបីឆ្នាំ។ ដីនេះ មានជីជាតិល្អ និងមានប្រភពទឹកគ្រប់គ្រាន់ ដែលអាចដាំដុះបន្លែផ្សេងៗ និងដំណាំយកផលរយៈពេលខ្លីបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលកំពុងខិតខំផ្តល់ឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ តាមរយៈក្រសួងការងារដែលមានលេខទំនាក់ទំនង 1297។

ដីនេះ ស្ថិតក្នុងភូមិស្យ៉ា ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ខ្ញុំបាទបានជូនព័ត៌មាននេះ​ ដល់អាជ្ញាធរមូលដ្ឋានរួចហើយ ដូច្នេះ បងប្អូនពលករដែលចាប់អារម្មណ៍ សូមទាក់ទងអាជ្ញាធរដែនដី ឬលេខទូរស័ព្ទផ្ទាល់ 012888698)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម