ព័ត៌មានជាតិ
សភាស៊ុយអែតទទួលយកញត្តិរបស់ពលរដ្ឋខ្មែរតវ៉ារឿងលក់យន្តហោះចម្បាំងឱ្យថៃ
សភាជាតិប្រទេសស៊ុយអែតបានទទួលយកញត្តិរបស់ពលរដ្ឋខ្មែរដែលតវ៉ាចំពោះការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតលក់យន្តហោះចម្បាំងឱ្យថៃ។ ញត្តិនេះត្រូវបានបញ្ជូនទៅកាន់សមាជិកគណៈកម្មការកិច្ចការការពារជាតិរបស់សភាស៊ុយអែត ទោះជាយ៉ាងណាការយកទៅពិភាក្សាយ៉ាងណាគឺអាស្រ័យលើសមាជិករបស់គណៈកម្មការទាំងនោះ។

ការសម្រេចទទួលនេះគឺនៅថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ បន្ទាប់ពីតំណាងពលរដ្ឋខ្មែរលោក Moon Pich បានផ្ញើញតិ្តទៅកាន់សភាស៊ុយអែតកាលពីថ្ងៃទី៨ ខែកញ្ញា។
លើកឡើងលើហ្វេសបុកផេករបស់ខ្លួននៅថ្ងៃទី១៩ ខែកញ្ញានេះលោក Moon Pich បានលើកឡើងថា ការទទួលយកនេះគឺជាការបើកផ្លូវឱ្យអាចបន្តបញ្ចុះបញ្ចូលសមាជិកសភានីមួយៗនៃសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិនៃសភាស៊ុយអែតបន្តទៀត។
លោកថា៖ «នៅក្នុងទំនាក់ទំនងអន្តរជាតិ គេតែងឲ្យតម្លៃដល់ផលប្រយោជន៍របស់ជាតិគេ ជាជាងបញ្ហារបស់ពួកយើង។ ទោះជាយ៉ាងណា ពួកយើងមិនអាចបោះបង់ឡើយ ព្រោះវាទាក់ទងដល់សន្តិសុខជាតិ សេចក្ដីសុខរបស់ប្រជាជន និងអនាគតរបស់ជាតិយើង។ ពេលនេះ ដោយកម្លាំងនៃសាមគ្គីភាព សំឡេងរបស់ពួកយើងបានឮទៅដល់សភាជាតិស៊ុយអែត ហើយកង្វល់របស់ពួកយើងអាចនឹងត្រូវយកទៅពិភាក្សា និងដោះស្រាយ»។

គួរឱ្យដឹងផងដែរថាពលរដ្ឋខ្មែរជាង២ម៉ឺន៦ពាន់នាក់បានចុះឈ្មោះចូលរួមក្នុងការទាមទារតាមអនឡាញទៅប្រធានសភាស៊ុយអែតលោក Emilsson ដើម្បីជំរុញដល់សភាស៊ុយអែតពិចារណាឡើងវិញលើទំនាក់ទំនងយោធាជាមួយថៃ រួមទាំងការលក់យន្តហោះចម្បាំង Gripen អំឡុងពេលដែលជម្លោះព្រំដែនថៃនិងកម្ពុជានៅមិនទាន់ដោះស្រាយនោះ។
ក្នុងលិខិតដែលដាក់ទៅនោះបានសរសេរថា៖ «ការចូលទៅក្នុងកិច្ចព្រមព្រៀងថ្មីបែបនេះ គឺមិនត្រឹមតែមិនសមរម្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ទុយស្រឡះពីការប្ដេជ្ញាចិត្តយូរអង្វែងរបស់ស៊ុយអែតចំពោះសន្តិភាព និងសិទ្ធិមនុស្សផងដែរ។ ក្នុងន័យនេះ យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់សភាស៊ុយអែតកុំឱ្យគាំទ្រការលក់អាវុធ ឬពង្រីកកិច្ចព្រមព្រៀងប្រតិបត្តិការយោធាបន្ថែមទៀតជាមួយប្រទេសថៃ»។
ការផ្ដល់អាវុធ ឬពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរដ្ឋាភិបាលដែលមានទំនោឈ្លានពានដែនដី នឹងធ្វើឱ្យតម្លៃរបស់ស៊ុយអែតចុះអន់ថយទៅវិញទេ។ នេះជាការបញ្ជាក់បន្ថែមក្នុងលិខិតនោះ។

កាលពីចុងខែសីហា ប្រទេសស៊ុយអែតបានចុះហត្ថលេខាលក់យន្តហោះចម្បាំងស៊េរី Saab Gripen ចំនួន៤គ្រឿងទៅឱ្យថៃក្នុងតម្លៃ ៥៥៦លានដុល្លារអាមេរិក បន្ថែមលើយន្តហោះចម្បាំង Gripen C/D ដែលថៃកំពុងមាន១២គ្រឿង។ ក្នុងការប៉ះទង្គិចប្រដាប់អាវុធជាមួយកម្ពុជាកាលពីចុងខែកក្កដា ថែក៏បានប្រើយន្តហោះចម្បាំង Gripen វាយប្រហារឈ្លានពានកម្ពុជាងផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


