Connect with us

ព័ត៌មានជាតិ

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោចំនួន ២០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

បានផុស

នៅ

ភ្នំពេញ, កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT) សូមប្រកាសដំណឹងជូនសាធារណជនអំពីការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០០ កន្លែង សម្រាប់និស្សិតដែលចាប់អារម្មណ៍សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារូបករណ៍នេះមានទឹកប្រាក់សរុបស្មើនឹង ៤០.០០០.០០០៛ (សែសិបលានរៀល) សម្រាប់និស្សិតម្នាក់ៗ ដែលរ៉ាប់រងការចំណាយទាំងស្រុងលើថ្លៃសិក្សារយៈពេល ៤ ឆ្នាំ។ លើសពីនេះ និស្សិតអាហារូបករណ៍ម្នាក់ៗនឹងទទួលបានកុំព្យូទ័រយួរដៃ (Laptop) ថ្មីមួយគ្រឿង ព្រមទាំងទទួលបានឱកាសការងារល្អៗ និងប្រាក់បៀវត្សខ្ពស់នៅក្នុងស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬធនាគារល្បីៗ បន្ទាប់ពីបញ្ចប់ការសិក្សា។

កម្មវិធីសិក្សានៅ CADT ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់លើជំនាញសំខាន់ៗក្នុងវិស័យបច្ចេកវិទ្យាឌីជីថល រួមមាន៖ បរិញ្ញាបត្រជំនាញទូរគមនាគមន៍ និងបណ្តាញ ដែលមានឯកទេស សន្តិសុខសាយប័រ និងវិស្វកម្មទូរគមនាគមន៍, បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ដែលមានឯកទេស វិស្វកម្មសុសវែរ និងវិទ្យាសាស្ត្រទិន្នន័យ, និង បរិញ្ញាបត្រជំនាញធុរកិច្ចឌីជីថល ដែលមានឯកទេស ពាណិជ្ជកម្មអេឡិចត្រូនិក។

បេក្ខជនដែលមានសក្តានុពលខ្ពស់អាចដាក់ពាក្យចុះឈ្មោះតាមរយៈប្រព័ន្ធអនឡាញនៅតំណភ្ជាប់ https://cadt.edu.kh/techo ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១៥ ៣៣៥ ៨៧៧០៧៧ ៣៣៥ ៨៧៧ អ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ www.cadt.edu.kh

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម