សេដ្ឋកិច្ច
១គីឡូម៉ែត្រ ស្មើនឹង $១ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគទឹកប្រាក់តាមចង្ងាយដែលអ្នកបានរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ១៤ ក្នុងចលនាសប្បុរសធម៌
ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ “We Sponsor, You Run” ដោយក្រុមហ៊ុន វឌ្ឍនៈ ដែលផ្តល់អត្ថន័យកាន់តែពិសេសដល់ការរត់របស់អ្នកចូលរួមទាំងអស់។ រាល់ ១ គីឡូម៉ែត្រ ដែលអ្នកចូលរួមរត់ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគ ១ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ។

លើសពីការចូលរួមរត់ប្រណាំង ព្រឹត្តិការណ៍ Phnom Penh International Half-Marathon Powered by Vattanac គឺជាវេទិកានៃការរួបរួម សាមគ្គីភាព និងស្មារតីនៃការចែករំលែក។ វាជាឱកាសដែលអ្នករត់ម្នាក់ៗអាចចូលរួមចំណែកក្នុងការកសាងសហគមន៍ និងបង្កើតឳកាសផ្លាស់ប្តូរដ៏មានន័យដល់កុមារកម្ពុជា។ រាល់ជំហានរត់របស់អ្នក មិនត្រឹមតែនាំអ្នកឱ្យខិតកាន់តែជិតគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតក្តីសង្ឃឹមថ្មីសម្រាប់កុមារជាច្រើននៅកម្ពុជា។ ចម្ងាយដែលអ្នករត់កាន់តែឆ្ងាយ ផលវិជ្ជមានដែលយើងរួមគ្នាបង្កើតក៏កាន់តែធំឡើងដែរ។

ក្រុមហ៊ុន វឌ្ឍនៈ នឹងធ្វើការបរិច្ចាគតាមចម្ងាយដែលអ្នករត់៖
1 គីឡូម៉ែត្រ = $1
5 គីឡូម៉ែត្រ = $5
10 គីឡូម៉ែត្រ = $10
21 គីឡូម៉ែត្រ = $21
ពាក់អាវ វី-អាកទីវ ចូលរួមរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងជាមួយក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់សហគមន៍ ព្រោះជំហានតូចៗរបស់យើង អាចនាំមកនូវអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា៕





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


