Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេមេគង្គ​ខេត្តក្រចេះ គ្រោងបញ្ចប់ការ​សាង​សង់ទាំំងស្រុង​អំឡុង​ចុងខែមករា​ឆ្នាំ ២០២៦

បានផុស

នៅ

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនាទាំងស្រុងនា​អំឡុង​ចុងខែមករា ឆ្នាំ២០២៦ និង​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាខែកញ្ញា ឆ្នាំ២០២៦។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីជំនាញនៃមន្ទីរ​សាធារណៈការ ​និងដឹកជញ្ជូនខេត្តក្រចេះ។

ប្រភពដដែលបានបន្តឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ បន្ទាប់ពី​ដាក់​ឲ្យ​ពលរដ្ឋបើក​ឆ្លងកាត់​​បណ្តោះអាសន្ន​​អំឡុង​ពិធីបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​ក្នុង​ឱកាស​ពិធី​បុណ្យប្រពៃណីជាតិ​​ នឹងត្រូវ​​ផ្អាក​ឲ្យ​​ចរាចរណ៍​ចាប់ពី​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសាងសង់បន្តរហូតដល់បញ្ចប់​គម្រោង​ទាំង​ស្រុង​នៅ​ចុងខែមករា ឆ្នាំ២០២៦ ខណៈដែលបច្ចុប្បន្ន​ការ​សាងសង់ស្ពាននិងផ្លូវតភ្ជាប់សម្រេចបានប្រមាណជា ៨៦%។

នាអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះបានសម្រួលដល់ការធ្វើដំណើរ​របស់​ពលរដ្ឋ​ថែមទាំងបាន​ក្លាយ​ជា​គោលដៅ​ទាក់ទាញអ្នកធ្វើដំណើរនិង​ពលរដ្ឋ​មក​ទស្សនា​និង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម