ព័ត៌មានជាតិ
កែវ ពេជ្រពិសី សារភាពចំណងស្នេហ៍ឆ្លងទ្វីបជាមួ យគូដណ្តឹងវ័យ៥០ឆ្នាំប្លាយ
ភ្នំពេញ ៖ តារាសម្តែងពូកែខាងទឹកភ្នែក កែវ ពេជ្រពិសី ថ្មីៗនេះស្រាប់តែធ្លាយដំណឹងនៃការសាងសម្ព័ន្ធភាពស្នេហ៍ស្ងាត់ៗជាមួយបុរសអ្នកជំនួញឆ្លងទ្វីបអាណិកជនខ្មែររស់នៅកាណាដា។មិនតែប៉ុណ្ណោះថែមទាំងបានរៀបចំពិធីភ្ជាប់រួចរាល់ហើយផងដែរ។

ប្រភពព័ត៌មានបានបង្ហើបទៀតថា ទោះបីកែវ ពេជ្រពិសី បានក្លាយទៅជាគូដណ្ដឹងដែលជាអាណិកជនមកពីកាណាដាហើយក៏ពិតមែន។ ប៉ុន្ដែរហូតមកទល់ពេលនេះ នាងនៅមិនទាន់ហ៊ានកំណត់ពេលវេលា ឬ ថ្ងៃចូលរោងការជាក់លាក់នៅឡើយទេព្រោះ បញ្ហាជំងឺកូវីដ-១៩កំពុងតែផ្ទុះខ្លាំង។

ឆ្លើយតបចំពោះដំណឹងខាងលើ កែវ ពេជ្រពិសី បានសារភាពប្រាប់អ្នកសារព័ត៌មានថា នាងបានភ្ជាប់ ពាក្យជាមួយបុរសអាណិកជនខ្មែរមកពីកាណាដា ឈ្មោះ ពៅ សម្បត្តិ អាយុ៥០ឆ្នាំ។ពិធីភ្ជាប់ពាក្យនេះបានធ្វើឡើងជាផ្លូវការកាលពីអំឡុងដើមខែឧសភា ឆ្នាំ២០២០មកម្ល៉េះខណ:ពិធីនោះប្រព្រឹត្តិទៅចំថ្ងៃ ខួបកំណើតរបស់នាងតែម្ដង។

តារាស្រី កែវ ពេជ្រពិសី បញ្ជាក់ថា រវាងនាងនិងគូដណ្តឹង បានស្គាល់គ្នាច្រើនឆ្នាំមកហើយ ហើយទើបតែរយៈពេល៣ ឬ ៤ឆ្នាំចុងក្រោយនេះទេដែលនាងបានសម្រេចចិត្តប្រគល់បេះដូងនិងកំណត់ពេល វេលារៀបចំពិធីភ្ជាប់ពាក្យផ្លូវការ។ នាងបន្ថែមថា អនាគតស្វាមីរបស់នាងកន្លងមកបានចេញចូលក្នុងស្រុកខ្មែរជាញឹកញាប់ព្រោះលោកក៏មានមុខជំនួញបើកក្រុមហ៊ុនឯកជនមួយនៅខ្មែរផងដែរ៕
ដោយ ៖ ចាន់រ៉ា





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


