ព័ត៌មានជាតិ
ថៃបិទព្រំដែន អនុប្រធានព្រឹទ្ធសភា ថា ជាឱកាសផលិតផលខ្មែរពង្រីកខ្លួន
ជម្លោះកម្ពុជា និងថៃ ដែលបានឈានដល់ការបិទព្រំដែនជាឯកតោភាគីពីភាគីថៃ អនុប្រធានព្រឹទ្ធសភា លើកឡើងថា បានក្លាយជាឱកាសជំរុញផលិតកម្មក្នុងស្រុក និងការគាំទ្រផលិតផលខ្មែរពីសំណាក់ប្រជាជននៅទូទាំងប្រទេស។

ការលើកឡើងដូច្នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំខែរបស់ខុទ្ទកាល័យអនុប្រធានទី២ នៃព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីខុទ្ទកាល័យ ក៏ដូចជាទីប្រឹក្សាធ្វើកិច្ចសហការជាមួយដៃគូ ឬបណ្តាញទំនាក់ទំនងសង្គមផ្សេងៗដើម្បីជំរុញការផ្សព្វផ្សាយ និងគាំទ្រផលិតផលក្នុងស្រុកឱ្យបានទូលំទូលាយ រួមជាមួយនឹងការបង្ហាញជំហរកម្ពុជាចង់បានសន្តិភាពជាមួយប្រទេសជិតខាង។

ជម្លោះព្រំដែនដែលបានបង្កឡើងដោយភាគីថៃពេលនេះ លោកអនុប្រធានព្រឹទ្ធសភា គូសបញ្ជាក់ថា កម្ពុជាតែងតែអត់ធ្មត់ចំពោះការញុះញង់ការបំពានពីយោធាថៃ និងភ្ជាប់ជាមួយនឹងការអំពាវនាវដោយបើកចំហរសម្រាប់យន្តការអង្កេតការណ៍អន្តរជាតិនានា ព្រមទាំងការអនុវត្តច្បាប់អន្តរជាតិ។ ចំពោះការចោទប្រកាន់ថា កម្ពុជាឈ្លានពានថៃ គឺជាការបំភ្លៃ ដែលមិនសមហេតុផល និងគួរឱ្យអស់សំណើច។ នេះជាការបន្ថែមរបស់អនុប្រធានព្រឹទ្ធសភាដែលចុះផ្សាយលើទំព័រហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


