Connect with us

សេដ្ឋកិច្ច

​ស្មារតី​ពហិការ​ទំនិញ​ថៃ ​ជា​ឱកាស​ល្អ​បំផុត ​សម្រាប់​សហគ្រាស​ក្នុងស្រុក​

បានផុស

នៅ

លោក ​ប៉ែន សុវិជាតិ ​រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រទី ២៩ ​ឧសភា ​២០២៦​ថា ​ស្មារតី​ជាតិនិយម ​ពហិកា​ទំនិញ​ថៃ​ ជា​ឱកាស​ល្អ​បំផុត​សម្រាប់​សហ​គ្រាស​ក្នុងស្រុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​ប៉ែន សុវិជាតិ ថ្លែងថា៖ ​«នៅពេលដែលប្រជាពលរដ្ឋយើងធ្វើពហិកាទំនិញថៃ​ ជាដំណាក់​កាល​មួយ​ដែល​យើងអាច​មានឱកាសល្អបំផុត ​សម្រាប់ឧស្សាហកម្មក្នុងស្រុករីកចម្រើន​ ហើយ​បើ​ឧស្សា​ហ​ករ​យើង​មិនឆ្លៀត​ឱកាស​ហ្នឹងទេ​យើង​ប្រហែល​ជានឹងបាត់បង់​ឱកាស​ល្អនេះ​»។​

​អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​បានបន្ថែមថា ​នៅពេល​ដែល​ដំណឹងថា​ ​មីម៉ាម៉ា ​បិទ ​មីជាតិ​របស់​យើង​ចូល​មក​ជំនួស​ភ្លាម ​ហើយ​មាន​ផលិតផល​ច្រើន​រសជាតិ ​ដែល​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ។​

​ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគមសហគ្រាស​ធុន​​តូច​និង​មធ្យម​នៅ​កម្ពុជា ​មានប្រសាសន៍ថា ​ដើម្បីឱ្យផលិត​ផលរបស់យើងមានស្ថិរភាព ​និង​ភាពប្រកួតប្រជែង ​អាច​ឈរ​ជើង​បាន​នៅ​ក្នុង​ទីផ្សារ​ ផលិតផល​យើងត្រូវ​មាន​ស្ដង់ដា ​តម្លៃ​សមរម្យ ​និង​ប្រកួតប្រជែង ស្ថិរភាពនៃការផ្គត់ផ្គង់ នវានុវត្តន៍ផលិតផលថ្មីៗ ការកសាងម៉ាកយីហោ និងការធ្វើអនុលោម​ស្ដង់ដា និងច្បាប់។​

ឧកញ៉ា តែ តាំងប៉ បានបន្ថែមថា សម្ទុះនៃការប្រើប្រាស់​​ផលិតផលខ្មែរ ​កើនឡើង ៣០%​ បន្ទាប់​ពី​ប្រជាពលរដ្ឋធ្វើ​ពហិ​កាទំនិញថៃ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា វិស័យឯកជនមិនអាចធានាគុណភាពផលិតផលបានទេ ប្រសិនបើគ្មានការចូលរួមពីរាជរដ្ឋាភិបាល ការដាក់ច្បាប់អាជ្ញាបណ្ណគឺជាម៉ែត្រវាស់វែងមួយ ប៉ុន្តែកុំឱ្យអាជ្ញាបណ្ណ និងម៉ែត្រវាស់វែងនេះ វាក្លាយទៅជាអន្ទាក់សម្រាប់ពួកគាត់ទៅវិញ ធ្វើឱ្យគេខ្លាច អត់ហ៊ានចូលទៅសុំអាជ្ញាបណ្ណ ដែលនេះជាបញ្ហាប្រឈមមួយដែលត្រូវដោះស្រាយ លើកទឹកចិត្តយ៉ាងម៉េចឱ្យគេចុះបញ្ជីបានស្រួល។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បន្ថែមថា៖ «ការផ្សព្វផ្សាយ ​ដោយពលរដ្ឋមួយចំនួនលោកក៏មិនទាន់យល់រឿងហ្នឹងដែរ ឱ្យតែឃើញមានអាជ្ញាបណ្ណចេះតែថា អូអាហ្នឹងមកទាលុយទៀត ​អញ្ចឹងត្រូវតែមានការផ្សព្វផ្សាយ ត្រូវមានបារ៉ែម ត្រូវមានការបញ្ជាក់ច្បាស់លាស់ទៅ ខ្ញុំជឿថានឹងចូលរួមទាំងអស់គ្នា ប្រសិនបើបារ៉ែមហ្នឹង បង់ចូលរដ្ឋផ្សេង ចូលហោប៉ៅផ្សេង អាហ្នឹងគឺជាអន្ទាក់ហើយ ពលរដ្ឋគាត់នៅបារម្ភតែប៉ុណ្ណឹងទេ»។

លោកបញ្ជាក់ថា ពាក់ព័ន្ធនឹងការពង្រឹងគុណភាពបច្ចេកទេស ក្រសួងក៏គួតែផ្ដល់លក្ខណៈបច្ចេកទេស បន្ថែមទៀត។ ម្យ៉ាងទៀត វត្ថុធាតុដើម ក៏ជាកត្តារារាំងមួយនៃផលិតកម្ម ដោយរដ្ឋាភិបាលត្រូវរៀបចំផែនការផលិតកម្ម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម