ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋការលោក Joe Biden ពិចារណាលុបបំណុល ដែលកម្ពុជាជំពាក់នៅសម័យ លន់ នល់
មានប្រសាសន៍ផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍នាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋការរបស់លោក Joe Biden ពិចារណាលើបំណុល ដែលកម្ពុជាជំពាក់នៅសម័យលន់ នល់ ពីព្រោះពេលនោះ អាមេរិកបានជួយលន់ នល់ ទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយគ្រាប់បែកនោះ បានយកមកទម្លាក់លើក្បាលប្រជាជនកម្ពុជា។

សម្ដេចបានបញ្ជាក់ថា “ពេលនោះ លន់ នល់ ខ្ចីមិនដឹងយកទៅចាយឯណា ទិញគ្រាប់បែកមកទម្លាក់ពេញស្រុកខ្មែរ តែបញ្ហាសំខាន់របស់យើង យកពូថៅមកវាយក្បាលយើងហើយ ទាមទារឲ្យយើងជូតឈាមចេញទៀត។ សង្ឃឹមថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joe Biden នឹងពិចារណាលើបញ្ហានេះ”។

បើតាមសម្ដេចតេជោ ហ៊ុន សែន ឥរិយាបថរបស់ជប៉ុន ជាឥរិយាបថមួយគួរឲ្យគោរពណាស់។ ជប៉ុនបានឲ្យទីផ្សារមួយដ៏ល្អដល់កម្ពុជា ដោយផ្ដល់ទំនិញឲ្យកម្ពុជាដូចជាប្រេងឥន្ធនៈ ជាស័ង្កសី ជារបស់ប្រើប្រាស់ផ្សេងៗ ដើម្បីកម្ពុជាយកមកលក់ ដើម្បីយកលុយសងជប៉ុន ប៉ុន្តែជប៉ុនមិនយកលុយនេះទៅស្រុកវិញទេ គឺជប៉ុនយកលុយនេះជួយមកកម្ពុជា។ មានន័យថា យើងយកលុយជប៉ុនសងជប៉ុន តែជប៉ុនមិនយកទៅស្រុកទេ យកមកផ្ដល់ជំនួយឲ្យកម្ពុជាបន្ថែមទៀត។
សម្តេចបានលើកឡើងដែរថា នៅក្នុងរដ្ឋការលោកប្រធានាធិបតីអូបាម៉ា សម្ដេចបានស្នើសុំឲ្យកាត់បន្ថយបំណុលនេះ ចំនួនណាមួយ ហើយនៅសល់ប៉ុន្មានភាគរយបង្វិលមកជាជំនួយអភិវឌ្ឍន៍សម្រាប់កម្ពុជា។ នៅពេលនោះ សម្ដេចបានសួរ៣ដង ហើយលោកអូបាម៉ាក៏បានឆ្លើយ៣ដងដែរ ដោយលើកឡើងថា ពិបាកពន្យល់សភាអាមេរិកណាស់ ប៉ុន្តែសម្ដេចបានតបទៅវិញថា សម្តេចទៅវិញទេ ដែលពិបាកពន្យល់ប្រជាជនកម្ពុជា ពីព្រោះអាមេរិក បានជួយលន់ នល់ ឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ហើយក៏ពិបាកឆ្លើយចំពោះសភាដែរ ខណៈដែលគេទិញគ្រាប់បែកមកទម្លាក់លើក្បាលប្រជាជនកម្ពុជាហើយ បែរជាចាប់បង្ខំឲ្យយើងសងប្រាក់ទៅវិញ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


