Connect with us

នយោបាយ

នាយ​ឧ​ត្ត​ម​សេនី​យ៍ ខៀវ សុភ័គ បញ្ជាក់​ពី​គ្រោង​រៀបចំ​សមាជ​របស់​គណបក្ស​ភ្លើងទៀន នៅ​ទី​២២ សីហា ខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​បាន​បង្ហើប​ឲ្យ​ដឹង​ថា “​គណបក្ស​ភ្លើងទៀន (Candle Light Party)” ដែលមាន​ដើមកំណើត​ពី​អតីត “​គណបក្ស សម រង្ស៊ី​” គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន នៅ​ថ្ងៃអាទិត្យ ទី​២២ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ ដើម្បី​ធ្វើ​វិសោធនកម្ម​ប្រការ​មួយចំនួន​នៃ​លក្ខន្តិកៈ និង​ជ្រើសរើស​ថ្នាក់ដឹកនាំ​អាណត្តិ​ថ្មី ហើយ​ក្នុង​នោះ ក៏មាន​ការកំណត់​យុទ្ធ​សាស្ត្រ​នយោបាយ​របស់​គណបក្ស​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ការរៀបចំ​សមាជ​នេះ កម្ពុ​ជាថ្មី​មិនអាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​លោក ទាវ វ​ណ្ណុល ប្រធាន​គណបក្ស​ភ្លើងទៀន​បានទេ ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​ភ្លើងទៀន គ្រោង​រៀបចំ​សមាជ​សាមញ្ញ​របស់ខ្លួន នៅ​សណ្ឋាគារ​សាន់វេ (Sunway Hotel Cambodia) ប៉ុន្តែ​ដោយសារ​តែមាន​បម្រាម​សុ​ខា​ភិ​បាល ខាង​សណ្ឋាគារ​អនុញ្ញាត ដែល​អនុញ្ញាតិ​ឲ្យ​ចូលរួម​តែ​១៥​នាក់ ដូច្នេះ​គណបក្ស​កំពុង​រៀបចំ​ឲ្យ​ថ្នាក់ដឹកនាំ និង​សកម្មជន​នៅក្នុង និង​ក្រៅប្រទេស​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ (Online)។

​បើ​តាម​លោក ទាវ វ​ណ្ណុល សមាជ​នោះ នឹង​ពិភាក្សា​ផ្ដោតលើ​ការ​ជ្រើសរើស​ប្រធាន​គណបក្ស ថ្មី និង​បញ្ចូល​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​គណៈកម្មាធិការ​នា​យក ហើយក៏​នឹង​ធ្វើ​វិសោធនកម្ម​ដោយ​ផ្លាស់​ពាក្យពេចន៍​មួយចំនួន​នៅក្នុង​រចនាសម្ព័ន្ធ និង​ការកំណត់​អាណត្តិ​ប្រធាន​គណបក្ស​ជាដើម​។

លោក ទាវ វ​ណ្ណុល បញ្ជាក់​ដែរ គណបក្ស​ភ្លើងទៀន​នឹង​ពិចារណា​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ប៉ុន្តែ​ប្រសិន​ស្ថាន​ការ​នយោបាយ​រង​គំរាម​កំហែង និង​លំហ​ប្រជាធិបតេយ្យ មិនទាន់​ល្អប្រសើរ​គណបក្ស​នេះ នឹងមិន​ចូលរួម​ការបោះឆ្នោត​នោះទេ​។

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសា​ស​ន៍​ប្រាប់​កម្ពុ​ជាថ្មី នៅ​រសៀល​ថ្ងៃទី​០៤ ខែសីហា នេះ​ថា គណបក្ស​ភ្លើងទៀន មិនទាន់​មាន​បញ្ហា​អ្វី​ជាមួយ​ក្រសួងមហាផ្ទៃ​ទេ ហើយ​គណបក្ស​នៅ​តែ​មាន​រូបភាព​ដដែល គ្រានតែ​ថា គណបក្ស​នេះ ដំបូង​ជា​គណបក្ស សម រង្ស៊ី ហើយ​បាន​រួបរួម​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ តែ​គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​បាត់​ទៅ​ហើយ ដូច្នេះ​គណបក្ស​នេះ​នៅ​ដដែល​មិនបាន​រលាយ​ទេ (A+B=C តែ C រលាយ​ហើយ នៅសល់តែ A និង B ) ហើយ​គណបក្ស​មាន​សិទ្ធ​ធ្វើ​សកម្មភាព​តាមច្បាប់​ដែលមាន​ចែង​ស្តីពី​គណបក្សនយោបាយ​។

បើតាម​នាយ​ឧ​ត្ត​ម​សេនី​យ៍ ខៀវ សុភ័គ ការ​ធ្វើ​សមាជ ឬ​ការ​ជួបប្រជុំ ដែលមាន​មនុស្ស​ច្រើន​ត្រូវតែ​សុំច្បាប់​ទៅ​អាជ្ញាធរ ដូច្នេះ​ការធ្វើ​បាន ឬ​មិនបាន អាស្រ័យទៅលើ​អាជ្ញាធរ​មូលដ្ឋាន ដែល​ស្នាក់ការ​របស់គាត់​តាំង​នៅ​។

សូម​បញ្ជាក់​ថា គណបក្ស​ភ្លើងទៀន ជា​អតីត​គណបក្ស សម រង្ស៊ី ហើយ​គណបក្ស​នេះ បាន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស​ភ្លើងទៀន​វិញ នៅ​ឆ្នាំ​២០១៧ គឺ​ដើម្បី​ឲ្យ​ស្រប​នឹង​មាត្រា​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​មាត្រា​ថ្មី​ក្នុង​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​កំណត់ថា គណបក្សនយោបាយ មិនអាច​យកឈ្មោះ​របស់​បុគ្គល ទៅធ្វើជា​ឈ្មោះ​គណបក្ស​នោះទេ ហើយក៏​មិនអាច​យក​រូប​រប​ស់បុ​គ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​គណ​បក្ស​ដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម