នយោបាយ
អតីតតំណាងរាស្រ្តគណបក្សប្រឆាំង គាំទ្រឱ្យមានច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមក្រៅច្បាប់ជាភេរវករ
ភ្នំពេញ ៖ អតីតតំណាងរាស្រ្តគណបក្សប្រឆាំង លោក កង គឹមហាក់ ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ចង់ឱ្យមានច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមក្រៅច្បាប់ជាភេរវករ ខណៈពួកគេព្យាយាមទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមឡើងវិញ។
លោក កង គឹមហាក់ បានថ្លែងថា «ចំពោះខ្ញុំ គឺខ្ញុំយល់ឃើញថា ប្រទេសជាតិមួយ ដើម្បីសន្ដិសុខជាតិ ដើម្បីសុខទុក្ខរបស់ជាប្រជាពលរដ្ឋ ដើម្បីការពារប្រទេសជាតិមានកលិយុគ មានវិបត្តិធ្ងន់ធ្ងរ គឺយើងគួរតែមានច្បាប់មួយ ដើម្បីគ្រប់គ្រងវិបត្តិចលាចល និងធានាសន្ដិភាព»។

លោកចង់ឃើញកម្ពុជាមានច្បាប់ភេរវកម្ម ដើម្បីទប់ស្កាត់នយោបាយជ្រុលនិយមដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងមិនមែនជាការបោះឆ្នោត។
ទន្ទឹមការលើកឡើងនេះ គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិល ក៏បានដាក់លិខិតផ្លូវការរបស់ខ្លួនទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីឱ្យសម្ដេចពិនិត្យលទ្ធភាពក្នុងការតាក់តែងច្បាប់ភេរវកម្មសម្រាប់ដាក់ក្រុមឧទ្ទាមខុសច្បាប់ទៅជាក្រុមភេរវករ។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។

លោកបន្តថា ពួកគេចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋ ដែលជាអំពើខុសច្បាប់ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។
លោកបានថ្លែងថា «ខ្ញុំបានមើលឃើញថា ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។
ចំណែកប្រធានក្រុមយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានឱ្យដឹងថា កន្លងមកក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសបានបង្កើតនូវចលនាខុសច្បាប់នានា និងជាពិសេសនៅពេលថ្មីៗនេះ បានបង្កើតយុទ្ធនាការផ្ការីកក្នុងគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតចេញពីឆន្ទះប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូន។

លោកបន្តថា ដើម្បីធានានិរន្តរភាពសុខសន្តិភាពក្នុងប្រទេសកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស លោកគាំទ្រពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឱ្យបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសជាក្រុមភេរវកម្ម និងស្នើដល់រាជរដ្ឋាភិបាលគួរពន្លឿនការបង្កើតច្បាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ចលនាក្រុមជ្រុលនិយម។
លោកបានថ្លែងថា «ដោយសារតែដើមចមដែលចេញពីយុទ្ធនាការផ្ការីករបស់ទណ្ឌិត សម រង្ស៊ី យើងមិនអាចនៅស្ងៀមបានទេ ព្រោះពួកគេមានចេតនារុញច្រានកម្ពុជាឱ្យមានភាពវឹកវរ ចលាចលក្នុងសង្គម និងឈានដល់បង្កើតភ្លើងសង្រ្គាម បំផ្លាញក្ដីសុខពលរដ្ឋ។
ដូច្នេះយើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិល សូមគាំទ្រពេញទំហឹងចំពោះច្បាប់ភេរវកម្ម ហើយខ្ញុំចង់ឃើញច្បាប់នេះចេញជាផ្លូវការឱ្យបានឆាប់»៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


