ព័ត៌មានជាតិ
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស ថ្កោលទោសនាយករដ្ឋមន្ត្រីស្តីទី ថៃ
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដែលមានសមាជិក ២២ អង្គភាព និងគណបក្សខ្មែរអភិរក្ស បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai ដែលបានលើកឡើងថ្មីៗនេះ ទាក់ទងនឹងការរៀបចំអនុវត្តវិធានការផ្លូវច្បាប់ក្នុងស្រុករបស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា។

ក្នុងសេចក្តីថ្កោលទោសនោះ បានលើកឡើងថា ទង្វើរបស់នាយករដ្ឋមន្ត្រីស្តីទីថៃ ជាការរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ បន្ថែមពីនេះ ក៏ធ្វើឱ្យខាតបង់ទំនាក់ទំនងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចខិតខំប្រឹងប្រែងដែលសម្រេចឱ្យមានបទឈប់បាញ់ ដើម្បីស្វែងរកសន្តិភាពនិងប្រក្រតីភាពប្រទេសទាំងពីរមកវិញដែរ។
សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស ចាត់ទុកការគំរាមកំហែង ការប្រើប្រាស់ច្បាប់ប្រទេសថៃមកលើថ្នាក់ដឹកនាំកម្ពុជា នឹងធ្វើឱ្យខូចខាតដល់ការស្តារទំនុកចិត្តទំនាក់ទំនងប្រទេសទាំងពីរឡើងវិញ រួមទាំងការអនុវត្តបទឈប់បាញ់ដែលចូលជាធរមាននៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការចុះហត្ថលេខារបស់ភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ជាមួយនឹងការថ្កោលទោស សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល និងគណបក្សខ្មែរអភិរក្ស អំពាវនាវដល់សហគមន៍អន្តរជាតិ សមាជិកអាសាន ប្រធានប្តូរវេនអាស៊ាន ជួយជំរុញឱ្យថៃគោរពឱ្យបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងគោរពគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវសន្តិភាព ស្ថេរភាព ព្រមទាំងអាចស្តារទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា មកវិញឱ្យបានឆាប់៕



-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


