នយោបាយ
ប្រមុខរាជរដ្ឋាភិបាល ៖ អ៊ុនតាក់បានបរាជ័យក្នុងការនាំភាគីខ្មែរក្រហមចូលរួមធ្វើការបោះឆ្នោត
សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា យើងទទួលស្គាល់ថា អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបាន ឬមិនបាន អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់បាន តែមិនអាចសម្រេចបាន គឺនៅពេលអ៊ុនតាក់ដកចេញទុកឲ្យកម្ពុជាមានតំបន់២ រដ្ឋាភិបាល២ ចំបាំងអត់ឈប់ ដែលយើងត្រូវប្រើនយោបាយឈ្នះឈ្នះ ដើម្បីរំលត់ភ្លើងសង្គ្រាម។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “អ៊ុនតាក់ មិនអាចធ្វើបាននូវការដកអាវុធ បទឈប់បាញ់នៅនឹងកន្លែង ការប្រមូលផ្ដុំដកកងទ័ព រំសាយកងទ័ព៧០ភាគរយ គឺមិនអាចសម្រេចបាននោះទេ អ៊ុនតាក់ ក៏បរាជ័យក្នុងការនាំភាគីខ្មែរក្រហមចូលមកធ្វើការបោះឆ្នោត” ប៉ុន្តែយើងមិនអាចរង់ចាំខ្មែរក្រហមបានទេ គឺយើងត្រូវធ្វើការបោះឆ្នោតដោយមាន៣ភាគីចូលរួម បូកជាមួយបណ្ដាគណបក្សនយោបាយផ្សេងៗទៀត ដូច្នេះអ្នកដែលនិយាយថា ខុសនោះ តើខុសនៅត្រង់ណា ?

បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រុមប្រឹក្សាសន្តិសុខបានកំណត់មកបែបនេះ ហើយអ៊ុនតាក់ទេ គឺជាអ្នកប្រកាសលទ្ធផលបោះឆ្នោត។ ពីព្រោះកាលនោះ សិទ្ធិអំណាចស្ថិតនៅលើអ៊ុនតាក់ ។ សម្តេចថា ច្បាប់បោះឆ្នោតត្រូវបានសម្រេចរវាងអេសអិនស៊ី ជាមួយអ៊ុនតាក់ នៅខេត្តសៀមរាប ប៉ុន្តែនៅពេលអ៊ុនតាក់ ធ្វើវិសោធនកម្ម មិនបានប្រាប់ អេសអិនស៊ី សូម្បីតែមួយម៉ាត់។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា អ៊ុនតាក់បានបង្កើតបន្ទាយសុវត្ថិភាពសម្រាប់ដាក់ហិបឆ្នោតឆ្នោត ដែលបង្កើតឲ្យមានការតវ៉ា។ អ៊ុនតាក់ថា នឹងដឹកហិបឆ្នោតតាមឡាន ប៉ុន្តែទីបំផុតដឹកតាមយន្តហោះ “លេងយ៉ាងៗហ្នឹង ប៉ុន្តែយើងសុខចិត្តលេបគ្រួសលេបថ្មទទួលទៅ ប៉ុន្តែមិននឹកស្មានថា មកដល់ម៉ោងនេះ នៅមានមនុស្សមួយចំនួនល្ងង់នោះល្ងង់ពេក បើអ្នកឯងចង់ហៅបរទេសមកគ្រប់គ្រង អ្នកឯងក៏ត្រូវតែប្រឈមចំពោះផ្លូវច្បាប់ដែរ”។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានលើកឡើងទៀតថា មកដល់ពេលនេះកម្ពុជាបានឆ្លងកាត់កិច្ចព្រមព្រៀងចំនួនបីរួចមកហើយ ក្នុងនោះកិច្ចព្រមព្រៀងចំនួន២ កម្ពុជាបានចូលរួម។ សម្ដេចបន្តថា មានរឿងច្រើនណាស់លើបញ្ហានេះ ប៉ុន្តែ ”ស្អីក៏គេនិយាយថា ខុសកិច្ចព្រមព្រៀងទីក្រុងប៉ារីសៗ”។

ពិតហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានការធានា ដែលមកដល់ពេលនេះ សុពលភាពរបស់វា គឺការធានានូវអធិបតេយ្យភាព និងឯករាជ្យរបស់កម្ពុជា។ ប្រទេសណាក៏ដោយ ត្រូវមានឯករាជ្យរបស់ខ្លួន ហើយប្រទេសនានាត្រូវតែគោរពឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា។ ចំណែកការកសាងប្រទេសឡើងវិញ គេក៏បានជួយមកដល់កម្ពុជា ដើម្បីកសាងប្រទេសផងដែរ ប៉ុន្តែគេមិនបានឱ្យយើងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាស្នូលនៃការអភិវឌ្ឍនោះទេ។ ដូច្នេះនេះ គឺជាការប្រមាថមួយធ្ងន់ណាស់ ហើយសូមកុំតាំងខ្លួនជាក្តាអុក ជាត្រីបក លើកក្តាអុករបស់អាស៊ានឲ្យសោះ។ មានអ្នកដែលកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ “ត្រីបកលើកក្តាអុករបស់អាស៊ាន” ។ ខ្ញុំសូមបញ្ជាក់ ទោះបីខ្ញុំត្រូវចំណាយសេះមួយ នឹងទូកមួយ ក៏ខ្ញុំត្រូវស៊ីត្រីបកនេះក្រវាត់ចោលដែរ”។

សម្ដេចបញ្ជាក់ថា បើហ៊ាន គឺត្រពាំងផ្លុងហើយ ទោះបីជាកំពុងប្រជុំអាស៊ានក៏ដោយ អាស៊ានអត់មានអីត្រូវលូកដៃក្នុងកិច្ចការរបស់កម្ពុជាទេ។

សូមបញ្ជាក់ថា ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធអគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា នេះ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


