ព័ត៌មានជាតិ
ប្រវត្តិ វីល្លៀម គ័ង ជីវិតតែលតោល ធ្លាប់ធ្វើការសំណង់ អ្នករត់តុក្នុងរង្គសាល
តាមបទសម្ភាសន៍មួយជាមួយវិទ្យុ VayoFm កាលអំឡុងឆ្នាំ២០២០ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង បានរៀបរាប់ពីជីវប្រវត្តិជាក្មេងកំព្រាឪពុកម្ដាយ រស់នៅតែលតោល មានប្រវត្តិជាកម្មករសំណង់ រត់តុនៅហាងរង្គសាល រហូតក្លាយជាអ្នកនយោបាយ។
ក្នុងបទសម្ភាសន៍លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា លោកកើតនៅថ្ងៃ ១៤ ខែ មីនា ឆ្នាំ ១៩៧៧ នៅខេត្តបាត់ដំបងនាសម័យកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ម្តាយរបស់លោកឈ្មោះ សុខ សុវណ្ណនារីកញ្ចរ៉ា និងឪពុកឈ្មោះ រស់ ស៊ីសុរិយាបុត្រ។
ម្ដាយរបស់លោកបានស្លាប់ក្រោយលោកកើតបានមួយសប្ដាហ៍ក្នុងជំនាន់ប៉ុលពត។ នៅឆ្នាំ ១៩៨២ ឪពុករបស់លោកក៏ស្លាប់ទៀត ដោយសារជំងឺ។ លោកបានរស់នៅជាមួយពូបង្កើតរហូតដល់ឆ្នាំ១៩៨៨ ពូរបស់លោករកស៊ីក្ស័យធន ក៏រត់ភៀសខ្លួនទៅក្រៅប្រទេសបាត់ទៅ ហើយលោកត្រូវបន្តស្នាក់នៅជាមួយព្រះសង្ឃពីឆ្នាំ១៩៨៨។

លោក វីល្លៀម គ័ង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ១៩៩៥ និងបញ្ចប់បរិញ្ញាបត្រនីតិសាស្ត្រនៅឆ្នាំ២០០០។ អំឡុងពេលរៀននៅសាកលវិទ្យាល័យ លោកគ្មានប្រាក់ត្រូវបង្ខំចិត្តធ្វើជាអ្នករត់តុនៅរង្គសាល និងធ្វើកម្មករសំណង់។ បើតាមអតីតអ្នកនយោបាយវ័យក្មេងរូបនេះ មួយថ្ងៃលោកអាចគេងបានត្រឹម ៣ ម៉ោង ដោយសារលោកត្រូវធ្វើការចាប់ពីម៉ោង ៦យប់ដល់ម៉ោង ៣ភ្លឺរាល់ថ្ងៃ។
ក្នុងជីវិតខ្លួនត្រូវទីពឹងខ្លួន លោកត្រូវប្រឹងប្រែងដើម្បីរកប្រាក់ចិញ្ចឹមជីវីត និងធ្លាប់សរសេរអត្ថបទដើម្បីលក់ឲ្យកន្លែងនិពន្ធសៀវភៅថែមទៀតផង។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅក្រៅ វីល្លៀម គ័ង ត្រូវមហាជនស្គាល់តាមរយៈជាស្ថាបនិកនៃគណបក្សខ្មែរក្រោកដែលបានប្រឡូកក្នុងការបោះឆ្នោតក្នុងឆ្នាំ ២០១៨។ អ្នកនយោបាយរូបនេះក៏តែងតែបញ្ចេញមតិរិះគន់លើរឿងសង្គមតាមបណ្តាញ Social Media។ លោកបានក្លាយជាសមាជិកក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រមុខរដ្ឋាភិបាលបានផ្ដួចផ្ដើមគំនិតបង្កើតឡើងនៅឆ្នាំ២០១៨ ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាលផ្តល់មតិក្នុងភារកិច្ចសំខាន់ៗដើម្បីកសាងអភិវឌ្ឍជាតិ។
យ៉ាងណាមិញ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីខែឧសភា ឆ្នាំ២០២០បានចុះហត្ថលេខាសម្រេចបញ្ចប់មុខតំណែងលោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ការដកតំណែងនេះគឺកើតឡើងបន្ទាប់ពីលោកចុះទៅសិក្សាស្រាវជ្រាវអំពីវិវាទដីធ្លីមួយកន្លែងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ហើយបានកើតមានបញ្ហាប្រទាំងប្រទើសជាមួយមន្ត្រីនៅខេត្តនោះ។
បើតាមលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានថ្លែងប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា លោកមិនបានដឹងអំពីមូលហេតុការដកតំណែងលោកពីសមាជិកឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នោះទេ។

កាលពីម្សិលមិញនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះមាន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង ប្រធានគណបក្សខ្មែរក្រោក ដែលសង្ស័យជាប់ពាក់ព័ន្ធករណីជាមួយក្រុមចោរប្លន់អ្នកលក់ឡេដ៏ល្បីឧកញ៉ា អ៊ាន សៀវម៉ី។ នៅក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួន ដែលក្រុមចោរប្លន់បាន ស្ថិតនៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


