Connect with us

ព័ត៌មានជាតិ

ជីវប្រវត្តិសម្ដេចចៅហ្វាវាំង គង់ សំអុល ជារដ្ឋបុរសបូជាជីវិតជាង៧០ឆ្នាំ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ

បានផុស

នៅ

សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ វេលាម៉ោង ៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។សពរបស់សម្ដេចចៅហ្វាវាំង ត្រូវបានបូជានៅព្រឹកថ្ងៃទី០៦ ខែកញ្ញា នៅវត្តជម្ពូរវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ «កម្ពុជាថ្មី» នឹងជម្រាបជូនលោកអ្នកនាង អំពីប្រវត្តិរបស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល  ដែលដកស្រង់ចេញពីជីវប្រវត្តិសង្ខេប និងវិយោគកថារបស់សម្ដេចដូចតទៅ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

*អំពីស្ថានភាពគ្រួសារ

សម្ដេចចៅហ្វាវាំង គង់ សំអុល កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ដែលកាលណោះស្ថិតនៅក្នុងឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ សម្ដេចជាកូនទី៣ ដែលជាកូនប្រុសទោលតែមួយគត់ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារដែលមានឪពុកនាម គង់ ហិន ជាមន្ត្រីបម្រើការនៅរាជាយស្ម័យយាន និងមានម្ដាយនាម សួស កាន ជាកសិករ។

*អំពីប្រវត្តិការសិក្សា​

កាលពីកុមារភាព សម្ដេច បានចូលរៀននៅសាលាបឋមសិក្សាហ្វ្រង់ស្វ័របូឌ្វាំង និងចាប់ពីឆ្នាំ១៩៤២ ដល់ឆ្នាំ១៩៤៤ បានចូលរៀននៅក្នុងវត្តឧណ្ណាលោម និងចាប់ពី១៩៤៤ ដល់ឆ្នាំ១៩៤៥ ចូលនៅរៀននៅសាលាបឋមសិក្សាក្នុងវត្តព្រះពុទ្ធមានបុណ្យ និងចាប់ពីឆ្នាំ១៩៤៦ដល់ឆ្នាំ១៩៥០ ចូលរៀននៅសាលាបឋមសិក្សាព្រះជ័យចេស្ដាភ្នំពេញ។ សម្រាប់កម្រិតមធ្យមសិក្សា គឺឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៥ សម្ដេច គង់ សំអុល បានចូលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ  និងបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាភាគ២ ​នៅក្នុងឆ្នាំ១៩៥៦។

ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៥៨ នៅពេលព្រឹកសម្ដេច បានចូលសិក្សានៅវិទ្យាស្ថានខ្មែរ និងពេលរសៀលឆ្លៀតបកប្រែភាសាបារាំង​ អង់គ្លេស ខ្មែរ នៅបណ្ណាល័យអាមេរិកកាំង និងពេលយប់រៀនឈ្នួលបន្ថែមទៀតនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិភ្នំពេញ។

 ចំពោះផ្នែកឧត្ដមសិក្សា គឺនៅឆ្នាំ១៩៥៨ សម្ដេច គង់ សំអុល បានចេញទៅបន្តការសិក្សាជំនាញក្សេតសាស្ត្រ  នៅសាកលវិទ្យាល័យហ្សកហ្សី នៃរដ្ឋហ្សកហ្សី សហរដ្ឋអាមេរិក ដោយទទួលបានសញ្ញាបត្រវិស្វករក្សេតសាស្ត្រនៅឆ្នាំ១៩៦៣។ លើសពីការសិក្សាមុខវិជ្ជាទូទៅ និងជំនាញកសិកម្ម សម្ដេចចៅហ្វាវាំង គង់ សំអុល មានជំនាញពិសេសមួយទៀត គឺជំនាញខាងសិល្បៈគំនូរសូនរូប និងស្ថាបត្យកម្ម។ បន្ថែមពីជំនាញនេះ សម្ដេចមានចំណេះដឹងយ៉ាងជ្រៅជ្រះលើភាសាអង់គ្លេស និងភាសាបារាំង។

*អំពីឋានៈមុខតំណែង ក្នុងការបម្រើជាតិមាតុភូមិ

រយៈពេលជាង៧០ឆ្នាំ ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់សំអុល ទទួលបានបំពេញការងារលើតំណែងសំខាន់ៗដូចជាការងារជាគ្រូបង្រៀននៅសាលាកសិកម្មព្រែកលៀប ការងារជាប្រធានអគ្គនាយកក្រុមហ៊ុនជាតិ។ នៅក្នុងរបបប្រល័យពូជសាសន៍ សម្ដេចចៅហ្វាវាំង ត្រូវបានពួកខ្មែរក្រហមធ្វើទារុណកម្មដោយបង្ខំឱ្យធ្វើការងារធ្ងន់នៅខេត្តបាត់ដំបង។ បែបរបបអាវខ្មៅនេះ សម្ដេចទទួលបានការងារជាប្រធានមន្ទីរកសិកម្ម និងបន្តមកឧបការីក្រសួងកសិកម្ម រហូតក្លាយជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជាសមាជិកសភា អនុប្រធានគណៈកម្មាធិការទទួល និងចែកចាយ ជំនួយមនុស្សធម៌ សមាជិកសភាជាតិ មណ្ឌលភ្នំពេញ និងទទួលភារ កិច្ចជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ សមាជិកនៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) នៃកម្ពុជា ប្រធាននៃគណៈកម្មាធិការជាតិទទួលជនភៀសខ្លួន ធ្វើមាតុភូមិនិវត្តន៍ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ទទួលបន្ទុកទីស្តី ការគណៈរដ្ឋមន្ត្រី  ប្រធាននៃគណៈកម្មាធិការជាតិខាងការវិនិយោគពីបរទេស។

 សម្តេចបានទទួលមុខតំណែងជាបន្តបន្ទាប់ជាទេស រដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ទទួលបន្ទុកទំនាក់ទំនងរវាង ព្រះបរមរាជវាំងជាមួយសភាជាតិ និងជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ចាប់ពីឆ្នាំ១៩៩៣ ខែកក្កដារហូតដល់បច្ចុប្បន្ន សម្តេចជាសមាជិកសភាជាតិ មណ្ឌល កំពង់ឆ្នាំង  ប្រធាននៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ។

នៅខែវិច្ឆិកា ឆ្នាំ ១៩៩៤ សម្តេចបានទទួលតំណែងជា អ្នកឧកញ៉ាចៅហ្វាវាំង មានឋានៈស្មើ នឹងឧបនាយករដ្ឋមន្ត្រី។ ឆ្នាំ១៩៩៨ សម្តេចជាសមាជិកនៃគណៈកម្មាធិការកណ្តាល នៃកាកបាទក្រហមកម្ពុជា។ នៅឆ្នាំ២០០៤ (ខែសីហា) សម្តេចត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដំឡើងឋានៈជា សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ។ នៅឆ្នាំ២០១២ និងឆ្នាំ២០១៤ ក្នុងព្រះរាជពិធីបុណ្យតម្កល់ និងថ្វាយព្រះភ្លើងព្រះបរម សព និងព្រះរាជពិធីបុណ្យតម្កល់ព្រះបរមអដ្ឋិ «ព្រះករុណាព្រះបរមរតនកោដ្ឋ»។

សម្តេចទទួលភា កិច្ចជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យទាំងពីរខាងលើ និងជា អ្នកដឹកនាំអនុវត្តផ្ទាល់គ្រប់សកម្មភាពនៃព្រះរាជពិធីបុណ្យទាំងពីរលើកដោយផ្ទាល់។ ឆ្នាំ២០១៤ ខែសីហា សម្តេចត្រូវបានជ្រើសតាំងជា អនុប្រធានអចិន្ត្រៃយ៍ នៃកាកបាទក្រហមកម្ពុជា។ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១០ សម្តេចត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល នៃមុខងារសាធារណៈនៅក្រសួងព្រះបរមរាជវាំង ក្នុងឋានន្តរស័ក្តិជាឧត្តម មន្ត្រី ថ្នាក់លេខ១។ ក្រៅពីកិច្ចការផ្លូវកា របស់រាជរដ្ឋាភិបាល សម្តេច បានឆ្លៀតឱកាសទំនេរ ក្រៅម៉ោង ធ្វើការ ដើម្បីទៅបង្រៀនសិស្សនិស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមហា វិទ្យាល័យកសិកម្មជាច្រើនជំនាន់។

*អំពីជំនឿសាសនា

សម្ដេចចៅហ្វាវាំង​ គង់ សំអុល ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន ដែលសម្ដេចបានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា។ ទោះបីជាសម្ដេចកាន់ព្រះពុទ្ធសាសនាក៏ពិតមែន ប៉ុន្តែសម្ដេចចៅហ្វាវាំងក៏បានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យឥស្លាមសាសនា។

*អំពីគ្រឿងឥស្សរិយយស

សម្ដេចចៅហ្វាវាំង ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាច្រើន។ ក្រៅពីគ្រឿងឥស្សរិយយសថ្នាក់ជាតិរាប់ភ្លេចដែលទទួលបានកន្លងមក សម្ដេច គង់​ សំអុល ទទួលបានកិត្តិយសដ៏ឧត្ដុង្គឧត្ដមមួយទៀតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺការប្រសិទ្ធនាមផ្លូវ២០០៤ ជាមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល កាលពីថ្ងៃ២០ ខែមេសា ឆ្នាំ២០២២។  

*អំពីជីវិតអាពាហ៍ពិពាហ៍

សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា។ ចំណងដៃអាពាហ៍ពិពាហ៍របស់សម្ដេច បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន រូប រួមមាន៖ ១/លោក គង់ តារា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង។ ២/លោក គង់ សន្យា ជាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង៣/លោកអ្នកឧកញ៉ា គង់ បញ្ញា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចធិបតី ជួយសង់បញ្ជរលក់សំបុត្រថ្មីជូនសហគមន៍ធម្មជាតិកំពុងភ្លុក ដើម្បីកុំឱ្យពលរដ្ឋចំណាយលុយជួលដី

ព័ត៌មានជាតិ៥ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតា១ខ្នងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្ដីប្រពន្ធចាស់ជរានៅខេត្តតាកែវ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

កងទ័ពជើងទឹកថៃ គំរាមសងសឹកមីយ៉ាន់ម៉ា ចំពោះការបាញ់​ទូក​នេសាទនិងចាប់មនុស្ស

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជាឈរលេខរៀងទី១១ លើ១៩៦ទូទាំងពិភព លោកទទួលបានជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម