ព័ត៌មានជាតិ
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
ផ្ទុះការភ្ញាក់ផ្អើល ក្រោយសម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្សំផ្គុំពិធីការនី និងជាតារាសម្ដែងដ៏ស្រស់សោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយបុរសម្នាក់ ដែលមានឈ្មោះ ឌី ពេជ្រ។ ដូចការគ្រោងទុក នៅថ្ងៃទី២៧ ខែតុលានេះ ឪពុកម្តាយខាងប្រុស បានចូលស្តីដណ្តឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជាផ្លូវការហើយ។ ដំណឹងនេះ បានធ្វើឱ្យសាធារណជន ផ្ទុះការចាប់អារម្មណ៍ និងសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយចង់ដឹងថា បុរសឈ្មោះ ឌី ពេជ្រ ជានរណា?

តាមរយៈសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ «ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឱ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី»។ ការប្រកាសរបស់សម្ដេចតេជោ ពេលនេះ គឺដើម្បីជៀសវាងការយល់ឃើញផ្សេងៗពីមាត់ចាបមាត់ព្រាប ដែលដូចពាក្យចាស់ពោលថា មាត់វែងជាងផ្លូវជុំវិញទំនាក់ទំនងលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ចន្ធ័នីរត្ឋ័។

សម្ដេចតេជោ បញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ខណៈកាលបរិច្ឆេទរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ត្រូវបានកំណត់យកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមសម្ដេច ដែលជាអាចារ្យធំរៀបចំពេលវេលានេះ។ ដូចការប្រកាសរបស់សម្ដេចតេជោ នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ គ្រួសារទាំងសងខាង ក៏បានរៀបចំពិធីពិសាស្លាដក់កន្សែង ដោយមានការចូលរួមធ្វើជាសាក្សីពីសំណាក់ចាស់ទុំទាំងសងខាងយ៉ាងច្រើនកុះករ។
តាមរយៈសំណេរ កាលពីម្សិលមិញ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ឈាមច្បាស់ជាខាប់ជាងទឹក ហើយសម្ដេច សង្ឃឹម ថា មិនមានអ្នកធ្វើអត្ថាធិប្បាយណាមួយ ដោយយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ។
មែនទែនទៅ លោក ឌី ពេជ្រ ត្រូវជាក្មួយរបស់សម្ដេចតេជោ ហើយលោក គឺជាកូនប្រុសរបស់លោក ឌី ចូច ដែលជាប្អូនជីដូនមួយរបស់សម្ដេចតេជោ។ មានទីកំណើតនៅខេត្តកំពង់ចាម លោក ឌី ពេជ្រ គឺជាយុវជនម្នាក់ ដែលទទួលបានការសិក្សាអប់រំនៅសហរដ្ឋអាមេរិក ដោយក្នុងនោះ លោក បានបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ នៅវិទ្យាល័យ Woodrow Wilson ទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។

លុះក្នុងឆ្នាំ២០១៣ លោក ឌី ពេជ្រ បានបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សា ដោយទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ខណៈលោក ក៏បានបញ្ចប់វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឯកទេសរដ្ឋបាលទូទៅ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ។ បច្ចុប្បន្ន បុរសជាគូអនាគតរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអ្នកជំនួញវ័យក្មេង ដែលកំពុងក្ដាប់មុខជំនួញជាច្រើននៅក្នុងដៃ ជាអាទិ៍ ក្រុមហ៊ុន DDI Company ក្រុមហ៊ុន DDI Concrete និងផ្សារបឹងតៃបង ជាដើម៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


