ព័ត៌មានជាតិ
ប្រវត្តិរូបសង្ខេប នាយករដ្ឋមន្ត្រីសិង្ហបុរី ឡរ៉េន វ៉ុង ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងថ្ងៃទី០២ ខែកក្កដា
នាយករដ្ឋមន្ត្រីសិង្ហបុរី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Lawrence Wong និងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ០២ ខែកក្កដា ដើម្បីណែនាំខ្លួនបន្ទាប់ពីជាប់ឆ្នោតបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី។តាមការគោងទុកលោកនាយករដ្ឋមន្ត្រីសិង្ហបុរី និងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជំនួបទ្វេភាគីជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ស្របពេលលោក ឡ រ៉េន វ៉ុង នឹងបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងក្នុងតំណែងជានាយករដ្ឋមន្ត្រីសិង្ហបុរី «កម្ពុជាថ្មី» សូមចែករំលែកអំពីប្រវត្តិរបស់នាយករដ្ឋមន្ត្រីរូបនេះដូចតទៅ៖
លោក ឡ រ៉េនវ៉ុង កើតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៧២ ដែលគិតមកទល់បច្ចុប្បន្នលោកមានវ័យ៥៣ឆ្នាំ។ លោក រៀបអាពាហ៍ពិពាហ៍ជាមួយភរិយា ដែលមានឈ្មោះថា ជីលុយ លូ។

ក្នុងវ័យកុមារភាព ឡ រ៉េនវ៉ុង ចាប់ផ្ដើមសិក្សារៀនសូត្រនៅក្នុងប្រទេសសិង្ហបុរី តែក្រោយបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ ឡ រ៉េនវ៉ុង បានទៅបន្តការសិិក្សាកម្រិតបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យវីស្តុនសិន-មាឌីសុន សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ១៩៩១ដល់១៩៩៤។ លុះដល់ឆ្នាំ១៩៩៤ លោកបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យមើឈីហ្គេន-អាន អាប័រ សហរដ្ឋអាម៉េរិក ដល់ឆ្នាំ១៩៩៥។ នៅឆ្នាំ២០០៣លោក បានចូលរៀនថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យហាវ៉េត ខេនើឌី សហរដ្ឋអាម៉េរិក ដល់ឆ្នាំ២០០៤។

ឆ្លងកាត់ការសិក្សារៀនសូត្រទាំងក្នុង និងក្រៅប្រទេសជាច្រើនឆ្នាំ លោក ឡ រ៉េនវ៉ុង បានចាប់ផ្ដើមកាន់បំពេញការងារជា Minister of State ក្រសួងការពារជាតិ និងនៅក្រសួងអប់រំ ចាប់ពីខែឧសភា ឆ្នាំ២០១១ដល់ខែកក្កដា ឆ្នាំ២០១២។ លុះដល់ខែសីហា លោក កាន់តំណែងជា Senior Minister of State ក្រសួងព័ត៌មាន ទំនាក់ទំនង និងសិល្បៈផង និងនៅក្រសួងអប់រំផង ដល់ខែតុលា ឆ្នាំ២០១២។ នៅខែវិច្ឆិកា ឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤លោក ត្រូវកាន់ការងារជារដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងSenior Minister of State ក្រសួងទំនាក់ទំនង និងព័ត៌មាន។ បន្តមកទៀត នៅខែឧសភា ឆ្នាំ២០១៤ ដល់ខែកញ្ញា ឆ្នាំ២០១៥ លោកចាប់ផ្ដើមកាន់តំណែងជារដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងជារដ្ឋមន្ត្រីទីពីរក្រសួងទំនាក់ទំនង និងព័ត៌មាន។

នៅខែតុលា ឆ្នាំ២០១៥ លោកចាប់ផ្ដើមបំពេញការងារជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិ និងបន្តបំពេញរហូតដល់ខែកក្កដាឆ្នាំ២០២០ ក្នុងពេលជាមួយគ្នា នៅខែសីហា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០២១ លោក វ៉ុង ក៏ត្រូវបំពេញការងារជារដ្ឋមន្ត្រីទី២ នៃក្រសួងហិរញ្ញវត្ថុ។ ក្នុងនោះដែរ នៅខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ លោក ក៏ត្រូវបំពេញការងារជារដ្ឋមន្ត្រីក្រសួងអប់រំមួយបន្ថែមទៀត។

នៅខែមិថុនា ឆ្នាំ២០២២ លោក ឡ រ៉េនវ៉ុង ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងបន្តបំពេញការងារដល់ខែឧសភា ឆ្នាំ២០២៤ ទើបលោកត្រូវបំពេញការងារជានាយករដ្ឋមន្ត្រីសិង្ហបុរី បន្តពីលោក លី សៀនឡុងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នៅថ្ងៃទី០៣ ខែឧសភា លោក ឡ រ៉េនវ៉ុង ដឹកនាំគណបក្សសកម្មភាពប្រជាជន ចូលរួមការបោះឆ្នោតសាកល ដោយទទួលគណបក្សលោកឈ្នះឆ្នោត។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោក ស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីសិង្ហបុរី។
ក្នុងពេលបច្ចុប្បន្ន លោក ឡ រ៉េន វ៉ុង កាន់តំណែងមួយចំនួនរួមមាន ជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ , អគ្គលេខាធិការគណបក្សសកម្មភាពប្រជាជន ដែលធ្លាប់កាន់ តាំងតែពីថ្ងៃទី៤ ខែធ្នូ ឆ្នាំមក២០២៤។ បច្ចុប្បន្នលោកបន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលធ្លាប់បានកាន់តាំងពីខែឧសភា ឆ្នាំ២០២១ មក តំណែងជាសមាជិកសភា ដែលបានកាន់កាប់តាំងពីឆ្នាំ២០១១ មក និងជាប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រវិនិយោគ នៃសាជីវកម្មវិនិយោគ (GIC) របស់រដ្ឋាភិបាលសិង្ហបុរី និងជាសមាជិកក្រុមប្រឹក្សាភិបាល GICផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សេចក្ដីជូនដំណឹង១៣ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ