នយោបាយ
លោកប្រាក់ សុខុន ថា កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានក្នុងបរិការណ៍ដែលតំបន់កំពុងរងសម្ពាធចម្រុះជ្រុង
នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបប្រជុំការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា។ លោក ប្រាក់ សុខុន បានជម្រាបជូនគណៈកម្មការអំពីគោលនយោបាយការបរទេសកម្ពុជាក្នុងស្ថានភាពពិភពលោកដែលប្រែប្រួលយ៉ាងឆាប់រហ័ស មិនប្រាកដប្រជា និងប្រកបដោយគ្រោះថ្នាក់។ ក្នុងនោះ លោកបានផ្តោតទៅលើការប្រកួតប្រជែងជាយុទ្ធសាស្រ្តដែលតំបន់ និងពិភពលោកកំពុងជួបប្រទះ រួមទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។

ទិសដៅគោលនយោបាយការបរទេស និងការទូតរបស់កម្ពុជា គឺភាពជាប្រធានអាស៊ានរបស់កម្ពុជា និងដំណើរការកំណែទម្រង់នៅក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្នែកកិច្ចការបរទេស។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងការអនុវត្តការងារសំខាន់ៗទាំង៥ របស់ក្រសួង គឺ ការងារធំទី១ គឺ ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា។ ការងារធំទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន វាងវៃ តបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងការប្រកួតប្រជែងរបស់មហាអំណាច។ ការងារធំទី៣ គឺការចូលរួមចំណែកកាន់តែសកម្មថែមទៀតដល់បុព្វហេតុសន្តិភាព និងស្ថិរភាព និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៃពិភពលោក។

រីឯ ការងារធំទី៤ គឺ ការអនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ និងការងារធំទី៥ គឺកំណែទម្រង់ផ្ទៃក្នុង ដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។ លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ «ឆ្នាំ២០២២នេះ កម្ពុជាទទួលយកតួនាទីជាប្រធានប្តូរវេនអាស៊ានក្នុងបរិការណ៍ដែលតំបន់របស់យើងកំពុងរងនឹងសម្ពាធចម្រុះជ្រុង និងក្នុងកម្រិតមិនធ្លាប់មាន ចាប់តាំងពីប្រទេសយើងបានក្លាយជាសមាជិក នៃអង្គការនេះជិត ២៣ឆ្នាំមក។ បន្ថែមពីលើសម្ពាធ និងការប្រឈមបណ្តាលមកពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុត បន្ទាប់ពីការបញ្ចប់នៃសង្រ្គាមត្រជាក់រវាងមហាអំណាចធំជាងគេនៃពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ ដូចបានរៀបរាប់ខាងលើនេះ អាស៊ានក៏កំពុងតែប្រឈមនឹងបញ្ហាផ្ទៃក្នុង និងបញ្ហាស្ថាប័នដ៏លំបាកផងដែរ”។

លោកឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា ការប្រឈមដូចរៀបរាប់ខាងលើនេះ បានបង្កសម្ពាធមកលើអាស៊ាននាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍ ប៉ះពាល់ដល់ការរក្សា និងពង្រឹងមជ្ឈភាពរបស់អាស៊ាន ពិសេស ក្នុងយន្តការនានាដែលដឹកនាំដោយអាស៊ាន។ វាក៏ប៉ះពាល់ដល់ឯកភាព សាមគ្គីភាព ភាពធន់របស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្ម និងការពង្រីកដៃគូខាងក្រៅជាដើម៕
ដោយ ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


