នយោបាយ
លោក សុន ឆ័យ ប្រកាសសុំចូលជាសមាជិក គណបក្សភ្លើងទៀន
លោក សុន ឆ័យ អតីតតំណាងរាស្រ្ដ នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសថា រូបលោកបានសុំចូល ជាសមាជិកនៃគណបក្សភ្លើងទៀន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបានចុះហត្ថលេខាដោយលោក សុន ឆ័យ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២នេះ បានសរសេរថា លោកជាអតីតតំណាងរាស្រ្ដ សូមធ្វើការប្រកាសជាសាធារណៈថា រូបលោក ស្នើសុំចូលជាសមាជិក នៃគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ តទៅ។
សេចក្ដីប្រកាសព័ត៌មានដដែល បានបន្ថែមថា «គណបក្សភ្លើងទៀន ជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិជាច្រើន ធ្លាប់បានចូលរួម និងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្ស ដែលបម្រើ និងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ»។
សូមជម្រាបថា លោក សុន ឆ័យ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យមួយ កាលពីថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីរូបលោកដាក់លិខិតស្នើសុំ ទៅកាន់ក្រសួងមហាផ្ទៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


