នយោបាយ
លោក សៀម ភ្លុក សម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន
លោក សៀម ភ្លុក ដែលគេស្គាល់ថា ជាអតីតស្ថាបនិក នៃគណបក្សបេះដូងជាតិហើយដែលត្រូវក្រសួងមហាផ្ទៃបដិសេធចុះបញ្ជីនៅក្រសួងមហាផ្ទៃនោះ បាន សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនហើយ នេះបើយោងតាមលិខិត ដែលកម្ពុជាថ្មីទើបទទួលបាននៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២២ នេះ។
លោក សៀម ភ្លុក បានបញ្ជាក់នៅលើលិខិតរបស់ខ្លួនថា ក្នុងនាមតំណាងស្ថាបនិកគណបក្សបេះដូងជាតិ សូមប្រកាសគាំទ្រជំហរ និងសកម្មភាពនយោបាយគណបក្សភ្លើងទៀន ដោយសង្កេតឃើញថា ជំហរ និងសកម្មភាពនយោបាយគណបក្សភ្លើងទៀន ស្របទៅនឹងជំហរគណបក្សរបស់ខ្លួន។

លោក សៀម ភ្លុក បញ្ជាក់ថា គណបក្សបេះដូងជាតិ ត្រូវបានក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជី និងត្រូវបានលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ហេតុដូច្នេះ លោកបានអំពាវនាវដល់សមាជិកស្ថាបនិក សកម្មជន និងអ្នកធ្លាប់ចូលរួមគាំទ្រអតីតគណបក្សបេះដូងជាតិទាំងអស់ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីសម្រេចគោលដៅ និងផលប្រយោជន៍រួមសម្រាប់ជាតិ ស្របតាមឆន្ទៈរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានបដិសេធចំពោះសំណើស្នើសុំចុះបញ្ជីរបស់គណបក្សបេះដូងជាតិ ក្នុងបញ្ជីគណបក្ស នយោបាយនៅក្រសួងមហាផ្ទៃ។ ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃបានរកឃើញថា ការផ្តិតស្នាមមេដៃរបស់សមាជិកដើម្បីគាំទក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនសមាជិក។

លិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលផ្ញើជូនលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បញ្ជាក់យ៉ាងនេះថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃសម្រេចបដិសេធការសុំចុះបញ្ជីរបស់ “គណបក្សបេះដូងជាតិ” ដោយសារការផ្តិតស្នាមមេដៃរបស់សមាជិកគណបក្សបបេះដូងជាតិ ដើម្បីគាំទ្រក្នុងការសុំចុះបញ្ជីមានចេតនាទុច្ចរិត ដោយមានការផ្តិតស្នាមមេដៃជំនួសការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនសមាជិក ព្រម ទាំងខ្លឹមសារប្រការមួយចំនួន នៃលក្ខន្តិកៈ គណបក្សផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។
ដោយបញ្ហានេះ តុលាការបានចេញដីកាកោះហៅលោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិឲ្យចូលខ្លួនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ដើម្បីសាកសួរពីដំណើររឿងនេះ៕
ដោយ ៖ កោះកែវ

-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


