នយោបាយ
គ.ជ.ប នឹងបង្ហាញពីដំណើរការបោះពុម្ពសន្លឹកឆ្នោតនៅថ្ងៃសុក្រខានស្អែកនេះ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនាល្ងាចនេះថា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅរោងពុម្ព សួន វឌ្ឍនៈ ដែលស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាម គ.ជ.ប ការបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោតនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ហើយតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ក៏ត្រូវបានអញ្ជើញឲ្យចូលរួមពិនិត្យមើល និងយកព័ត៌មានផងដែរ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ ក្នុងនោះមានគណបក្សចំនួន១៧ បានចុះឈ្មោះដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ឃុំ សង្កាត់ តាមបែបវិមជ្ឈការ ហើយចាប់ពីពេលនោះមក កម្ពុជាបានរៀបចំការបោះឆ្នោតជាសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ យ៉ាងទៀងទាត់រៀងរាល់៥ ឆ្នាំម្តង បានចំនួន៤ លើករួចមកហើយ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


