នយោបាយ
លោក ញឹក ប៊ុនឆៃ ពឹងពាក់បណ្ឌិត២នាក់ ជួយពង្រឹងបក្សខ្លួន ដើម្បីបានកៅអីខ្លះនៅក្នុងការបោះឆ្នោតជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានបើកសិក្ខាសាលាមួយស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីពង្រឹងខ្លួនត្រៀមចូលរួមការបោះឆ្នោតជាតិនៅក្នុងឆ្នាំ២០២៣ខាងមុខ។ អ្វីជាការកត់សម្គាល់នោះ គឺលោក បានអញ្ជើញបណ្ឌិត២រូប គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយ និងលោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម ដើម្បីឲ្យជួយពង្រឹងគណបក្សរបស់លោកនេះ។

សិក្ខាសាលាដែលធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២២ គឺគណបក្សខ្មែររួបរួមជាតិបានផ្តោតសំខាន់លើចំណុចមួយចំនួន រួមមាន គោលនយោបាយ និងគោលជំហររបស់គណបក្សខ្មែររួបរួមជាតិ កំណែទម្រង់រចនាសម្ព័ន្ធ ការពង្រឹងរចនាសម្ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ ចំណុចខ្លាំង និងចំណុចខ្សោយ និងការធ្លាក់ចុះប្រជាប្រិយភាព និងសំឡេងគាំទ្រ ផែនការសកម្មភាពដើម្បីរកសំឡេងគាំទ្រ ស្តារកិត្តិយស កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពអោយល្អឡើងវិញ និងផែនការ គៀងគររកភស្តុភារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់គណបក្សខ្មែររួបរួមជាតិ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហានយោបាយនៅកម្ពុជា បានសរសេរឲ្យដឹងនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃទី១២ ខែកក្កដានេះថា ដើម្បីពង្រឹងគណបក្ស គឺគណបក្សអាស្រ័យរាស្ត្រ ស្គាល់រាស្ត្រ និងទឹកដីរបស់ពួកគេ។ ក្រៅពីនេះ គឺត្រូវជួបរាស្ត្រ សុំឲ្យរាស្ត្រលើកឡើងបញ្ហាដែលពួកគេប្រឈម តាំងខ្លួនជាអ្នកដោះស្រាយបញ្ហាទាំងនោះជាដើម។ សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ គឺរាស្ត្រស្គាល់ រាស្រ្តទុកចិត្ត រាស្ត្រគាំទ្រ រាស្រ្ត នឹងបោះឆ្នោតឲ្យហើយ។
គួរបញ្ជាក់ជូនថា នៅក្នុងការបោះឆ្នោតឃុំ សង្កាត់ ដែលទើបកន្លងទៅថ្មីៗនេះ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបានអាសនៈចំនួន ១៣ អាសនៈ ក្នុងនោះ ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០។ ដោយឡែក សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅក្នុងឆ្នាំ២០២៣ខាងមុខវិញ គណបក្សខ្មែររួបរួមជាតិ បានដាក់ផែនការយុទ្ធសាស្ត្ររកឲ្យបានសំឡេងឆ្នោតយ៉ាងហោចណាស់១៥អាសនៈនៅក្នុងរដ្ឋសភា៕
ដោយ៖ វណ្ណ សុគន្ធា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ