នយោបាយ
លោក ញឹក ប៊ុនឆៃ បង្ហាញគោលនយោបាយមួយចំនួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ផ្ដោតសំខាន់លើមូលដ្ឋាន
ថ្លែងប្រាប់កម្ពុជាថ្មីទាក់ទងទៅនឹងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានមានប្រសាសន៍ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ គណបក្សរបស់លោកបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដោយផ្ដោតសំខាន់ទៅលើមូលដ្ឋាន ជាពិសេសទាក់ទងទៅនឹងសេវាកម្ម។
បើតាមលោក ញឹក ប៊ុនឆៃ ទី១, បញ្ហាសេវាកម្មនៅមូលដ្ឋាន គឺនឹងមិនឲ្យមានអំពើពុករលួយ ដូចជានៅពេលប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណ ធ្វើសំបុត្រកំណើត ធ្វើលិខិតអាពាហ៍ពិពាហ៍ លិខិតមរណភាព ឬលិខិតបញ្ជាក់ពីមេភូមិ មេឃុំ ដើម្បីខ្ចីលុយធនាគារជាដើម គឺសេវាកម្មនេះ មិនត្រូវមានអំពើពុករលួយឡើយ ក្នុងនោះក៏មានទាក់ទងទៅនឹងបញ្ហាសុខាភិបាលផងដែរ។
ទី២, បញ្ហាមនុស្សចាស់ជរា គឺប្រជាពលរដ្ឋចាស់ជរាក្រីក្រនៅតាមមូលដ្ឋាន ត្រូវព្យាបាលដោយមិនយកលុយ។
ទី៣, រកទីផ្សារសម្រាប់លក់កសិផលរបស់ប្រជាកសិករ ដែលពួកគាត់បានដាំដំណាំផ្សេងៗ គឺត្រូវខិតខំរកទីផ្សារ ដើម្បីឲ្យពួកគាត់លក់ដូរបានតម្លៃថ្លៃសមរម្យ ឬលក់បានបានចំណេញ ពីព្រោះកន្លងមក មានផលិតផលមួយចំនួន ដែលមានស្រូវជាដើម ប្រជាពលរដ្ឋធ្វើបានហើយ តែលក់បានតម្លៃថោក។
ទី៤, សេដ្ឋកិច្ចគ្រួសារគ្រប់គ្រាន់ ដែលបញ្ហានេះចង់ផ្តោតថវិកា ដែលកន្លងមករាជរដ្ឋាភិបាលបានផ្ដល់ថវិកា ដើម្បីអភិវឌ្ឍ ឃុំ សង្កាត់ ហើយមកដល់ពេលនេះថវិកានេះក៏បានបង្កើនបន្ថែមទៀត ដូច្នេះត្រូវយកទុននេះ ទៅជួយលើប្រជាពលរដ្ឋនៅតាមភូមិវិញ ដោយជួយឲ្យពួកគាត់បង្កើតមុខរបរផ្សេងៗ ដូចជាចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដំណាំ បន្លែ ផ្សេងៗជាដើម ហើយលក់នៅក្នុងភូមិក្នុងតម្លៃមួយសមរម្យ ដូចជាការបើកជាទីផ្សារសហគមន៍ជាដើម។ ការធ្វើបែបនេះ គឺដើម្បីឱ្យជីវភាពរបស់ពួកគាត់បានធូរធារ និងប្រសើរឡើង។
ទី៥, មូលដ្ឋានមួយដែលមានយុត្តិធម៌ ស្អាតស្អំ ដែលបញ្ហានេះ លោកចង់និយាយពីបញ្ហាដីធ្លី និងបញ្ហាផ្សេងៗទៀត ដែលកំពុងតែមាន ឬកំពុងតែប្រឈមនៅតាមមូលដ្ឋាន ដើម្បីកុំឲ្យអ្នកក្រីក្រចាំតែរងគ្រោះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ ហើយការឃោសនាបោះឆ្នោតនេះមានរយៈពេល១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា។
បើតាមលោក ញឹក ប៊ុនឆៃ គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខភាពដើម្បីចូលរួមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នេះ បានចំនួន៥៩៩ ឃុំ សង្កាត់ ប៉ុណ្ណោះ ហើយដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នេះបានប្រព្រឹត្តទៅដោយរលូន តម្លាភាព និងយុត្តធម៌ ត្រឹមត្រូវ ទទួលយកបានទាំងអស់គ្នា លោក ញឹក ប៊ុនឆៃ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុវត្តតាមច្បាប់ ស្ដីពីការបោះឆ្នោតឲ្យបានប្រសើរ និងធ្វើយ៉ាងណា ឱ្យបរិយាយកាស នៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន កុំឱ្យមានបញ្ហាអ្វី ឬឧបសគ្គអ្វីមួយកើតឡើង ដើម្បីជៀសវាងការវាយតម្លៃថា បរិយាកាសនៃការបោះឆ្នោតនេះប្រព្រឹត្តទៅដោយមិនល្អ។
ជាមួយគ្នានោះ លោកបានសុំឲ្យអាជ្ញាធរមូលដ្ឋាន ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលចូលរួមបោះឆ្នោត ធ្វើយ៉ាងណាឲ្យពួកគាត់មានសិទ្ធិសេរីភាព ក្នុងការចូលរួមបោះឆ្នោតដោយសេរី ជៀសវាងមានការគំរាមកំហែង និងបំភិតបំភ័យផ្សេងៗ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា