នយោបាយ
ខេត្តក្រចេះ រៀបចំខួបទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” ២ ធ្នូ
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រតិភូរាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២២ បានដឹកនាំកម្មវិធីខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា” ២ធ្នូ និងរំលឹកឡើងវិញនៃការចង់ចាំរបស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ា ថន អភិបាលខេត្ត។

លោក វ៉ា ថន អភិបាលខេត្តក្រចេះបានបញ្ជាក់ថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ភូមិកម្ពុជា” បច្ចុប្បន្នប្រែឈ្មោះជា “ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” បង្កើតដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ ២ ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ដើម្បីធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា រស់រានមានជីវិតឡើងវិញ រួចផុតពីគ្រោះមហន្តរាយនិងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។


លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រតិភូរាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា ការរៀបចំអង្គមិទ្ទីញនាពេលនេះ គឺក្នុងគោលបំណងរំលឹកឡើងវិញនូវតម្លៃនៃការចង់ចាំរបស់ប្រជាពលរដ្ឋខ្មែរ ចំពោះគុណបំណាច់ជាប្រវត្តិសាស្ត្រនេះពោលគឺផឹកទឹកនឹកដល់ប្រភព ជ្រកក្រោមម្លប់ដឹងគុណអ្នកដាំ។ ក្នុងន័យនេះគឺសំដៅដល់ការចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថារណសិរ្ស ២ ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាងនិងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មីជាបន្តបន្ទាប់៕
អត្ថបទ៖ វិធិន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


