នយោបាយ
សម្ដេចតេជោ៖ អ៊ីរ៉ង់អាចជួយកម្ពុជាពង្រឹងសន្ដិសុខថាមពលរបស់ខ្លួន
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើលើសមត្ថភាពខ្ពស់របស់អ៊ីរ៉ង់ក្នុងវិស័យបច្ចេកវិទ្យានិងថាមពល ដោយថាប្រទេសនេះអាចគាំទ្រដល់កម្ពុជាក្នុងការពង្រឹសន្ដិសុខថាមពលរដ្ឋរបស់ខ្លួន។

លើកឡើងក្នុងជំនួបជាមួយឯកអគ្ករដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងហាណូយលោក អាលី អាកបារ ណាហ្សារី (Ali Akbar Nazari) នៅវិមានព្រឹទ្ធសភាកម្ពុជាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធនៅទីក្រុងតេអេរ៉ង់កាលពីឆ្នាំ២០១២ ដោយបានសង្កេតឃើញនូវសក្ដានុពលរបស់ប្រទេសអ៊ីរ៉ង់។ សម្ដេចបានផ្ដល់អនុសាសន៍គាំទ្រដល់ប្រទេសនេះក្នុងការលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការបង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។
សម្ដេចតេជោប្រទេសអ៊ីរ៉ង់ក៏អាចជួយគាំទ្រកម្ពុជាក្នុងការពង្រឹងសន្ដិសុខថាមពលរបស់ខ្លួនផងដែរ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់លោក Nazari បានលើកឡើងថាទំនាក់ទំនងកម្ពុជា-អ៊ីរ៉ង់គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរលោកបានស្នើជំរុញឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ចរវាងប្រទេសទាំងពីរឱ្យបានញឹកញ៉ាប់ផងដែរ។
លោកបន្ថែមថាអ៊ីរ៉ង់គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យសុខភាពសាធារណៈ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា វិស្វកម្ម ឧស្សាហកម្ម និងវិស័យដទៃទៀត ដូចជាទេសចរណ៍ជាដើម។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាកម្ពុជាអាចទាញប្រយោជន៍បានពីទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពេលដែលប្រទេសនេះមានសក្ដានុពលខ្លាំងទាក់ទងនឹងវិស័យថាមពល។ កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោកអាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់។
លោកថា៖ «មូលដ្ឋានឧស្សាហកម្មដ៏រឹងមាំរបស់អ៊ីរ៉ង់ក្នុងការផលិតថាមពល អាចជួយបំពេញតម្រូវការថាមពលរបស់ប្រទេសកម្ពុជា ជាពិសេសជាមួយនឹងតម្រូវការអគ្គិសនី និងប្រេងឥន្ធនៈដែលកំពុងកើនឡើង»។
ទោះជាយ៉ាងណាលោកយល់ថាទំនាក់ទំនងនេះក៏ត្រូវទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ផងដែរជាពិសេសទាក់ទងនឹងការដាក់ទណ្ឌកម្ម និងអស្ថិរភាពក្នុងតំបន់។
ទំនាក់ទំនងការទូតរវាងកម្ពុជានិងអ៊ីរ៉ង់បង្កើតឡើងកាលពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះមានរយៈពេល៣៣ឆ្នាំហើយ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត