Connect with us

នយោបាយ

គណបក្សក្នុងសម្ព័ន្ធភាពនយោបាយពេញ​ចិត្ត​ដែលបាន​រួម​ចំណែកជួយដល់​រដ្ឋាភិបាល

បានផុស

នៅ

គណបក្សក្នុងសម្ព័ន្ធភាព​នយោបាយ​ជាមួយ​បក្សប្រជាជន​កម្ពុជាបង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ចងសម្ព័ន្ធភាព និង​ធ្វើការ​ជាមួយ​បក្សកាន់អំណាច​ដោយ​ថាបាន​រួម​ចំណែក​ជួយ​ដល់​រដ្ឋាភិបាល និងការពារប្រយោជន៍​របស់​ប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​តាំង​ពី​បង្កើត​សម្ព័ន្ធ​ភាព​រហូត​មក​ដល់​ពេល​នេះគឺ​មាន​រយៈពេលជាង​២​ឆ្នាំ​ហើយ​ដែល​គណបក្ស​ទាំង​២៨​បាន​ចង​សម្ព័ន្ធ​ភាព។ ប្រធាន​គណបក្សមួយ​ចំនួន​បាន​បង្ហាញ​ការ​ពេញ​ចិត្តចំពោះ​ការ​ចងសម្ព័ន្ធ​នេះ ខណៈពួកគេ​រំពឹង​លទ្ធផល​ជាវិជ្ជមាន​បន្ថែម​ទៀតក្នុង​ជំនួប​ជាមួយ​ប្រធាន​គណបក្សប្រជាជន​នៅ​ថ្ងៃទី​៣០ ខែឧសភាខាង​មុខ។

ប្រធានគណបក្សខ្មែរ​តែ​មួយ​លោក គុជ លី បាន​ប្រាប់​កម្ពុជាថ្មី​ថាចាប់​តាំង​ពី​ចូលរួម​មកសម្ព័ន្ធភាព​បាន​ធ្វើការ​យ៉ាង​រលូន​ជាពិសេសគឺ​ការ​ចូលរួម​ក្នុង​ការថែរក្សាសន្ដិភាព អភិវឌ្ឍន៍ប្រទេស​កម្ពុជា ជាងនេះ​ក៏​អាច​ធ្វើការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​រដ្ឋាភិបាលតាម​រយៈ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និងផ្ដល់​យោបល់​។  

លោកថា៖ «យើង​មើល​ឃើញ​ថាសម្ព័ន្ធភាព​គណបក្សនយោបាយគឺ​ល្អ​ធ្វើ​កិច្ចការធ្វើការ​ងារ​ជាមួយ​គ្នា​ល្អ​ដោយ​គ្មាន​បញ្ហា​អ្វីកើត​ឡើង​ទេ»។

ដោយ​ឡែ​ក​ប្រធាន​គណបក្សយុវជនកម្ពុជា​លោក ពេជ្រ ស្រស់ បាន​លើក​ឡើង​ដែរថាជាទូទៅគណបក្សក្នុងសម្ព័ន្ធភាព​ទាំង​២៨​តែង​ប្រជុំ​ជាមួយគ្នា​យ៉ាង​ហោច​១ខែ​ម្ដងដើម្បីពិនិត្យ​មើល​ពី​បញ្ហាសង្គម​នយោបាយផ្សេង​ៗ។ លោកវាយ​តម្លៃ​បាន​ថា​ជារឿងល្អដែល​អាច​នាំ​គណបក្សនយោបាយ​យក​រឿង​មក​ជជែក​វែក​ញែក​ដើម្បី​រក​ខុសត្រូវ​ដើម្បី​សង្គម​ជាតិ​។

លោក​ថា៖ «យើង​ជួប​គ្នា​យើង​លើក​យក​មតិ​យោបល់​កន្លែង​ណា​វិជ្ជមាន​កន្លែង​ណា​អវិជ្ជមានយើង​លើក​កែតម្រូវ​គ្នា។ វា​ជា​រឿង​ដែល​ល្អ​ដែរ​ដែល​អ្នក​នយោបាយ​ចេះ​យក​រឿងទៅ​ដាក់​លើ​តុ​ដើម្បី​ជជែក​គ្នា​ដោះស្រាយបញ្ហា​ជូន​ជាតិនិង​ប្រជាពលរដ្ឋ​មិនធ្វើ​នយោបាយ​កាប់ចាក់​ស៊ីសាច់ហុតឈាម​គ្នា​ដូច​អ្នក​នយោបាយ​ជំនាន់​មុន​ទេ»។

ចំពោះប្រធាន​គណបក្សខ្មែរអភិរក្សលោក រៀល ខេមរិន្ទ្រ បាន​ឱ្យ​ដឹង​ដែរថាចាប់​តាំង​ពី​ចងសម្ព័ន្ធដល់​បច្ចុប្បន្ន​គឺ​មាន​ការ​រីកចម្រើន​ច្រើន​ទាំង​ទំនាក់ទំនង ​ការពិភាក្សា ​និង​ការ​រក្សា​នយោបាយ​ក្នុង​ប្រទេស​មាន​ស្ថេរភាព​ល្អបម្រើដល់​ប្រយោជន៍ប្រជាជន។

សម្ព័ន្ធភាព​នយោបាយ​រវាង​គណបក្សទាំង២៨ត្រូវ​បាន​បង្កើតឡើង​រយៈពេល​ជាង​២ឆ្នាំកន្លះហើយ​ក្រោម​ការ​ផ្ដួចផ្ដើមពី​ប្រធានគណបក្សប្រជាជន​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន។ ប្រធានគណបក្សខ្មែរតែមួយលោក គុជ លី បាន​លើក​ឡើង​ថាភាពរឹង​មាំមក​ជាង​២ឆ្នាំ​នេះ​ដោយ​សារ​តែ​វិន័យ និងបម្រើគោលដៅរួមគឺសន្ដិភាព។

លោកថា៖ «បើ​យើង​ប្រៀបធៀបជាមួយសម្ព័ន្ធ​ភាព​ក្រៅរដ្ឋាភិបាល និយាយរួម​ទៅ​គឺក្រុម​ជ្រុល​និយមតែម្ដង​គឺ​ច្រើន​តែ​បង្កើត​សម្ព័ន្ធភាពតែ​ច្រើនតែ​បែក​បាក់។ មូលហេតុអ្វី​ដែល​បែក​បាក់​ព្រោះ​ក្រុម​ជ្រុល​និយម​នេះ​ច្រើន​តែ​គ្មាន​វិន័យ​ក្នុង​ការងារ​ ច្រណែនឈ្នានីស ជាពិសេស​គឺ​ច្រណែន​នឹង​រាជរដ្ឋាភិបាលជាពិសេស​គឺ​សម្ដេច​តេជោតែម្ដង»។

ប្រធាន​បក្សប្រជាជន​កម្ពុជា​សម្ដេច​តេជោ ហ៊ុន សែន នឹង​មាន​ជំនួប​ជាមួយ​ប្រធានគណបក្សទាំង​២៧​ផ្សេង​ទៀត​នៅ​វិមាន​៧​ មករា នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ស្អែកនេះ។ បើតាម​អ្នក​នាំពាក្យ​គណបក្សប្រជាជន​លោក ជា ធីរិទ្ធ ឱ្យ​ដឹងថាជំនួបនេះជាជំនួប​ប្រចាំ​ឆ្នាំដើម្បី​បង្កើត​ភាព​ស្និតស្នាល និង​អាច​លើក​ពីវឌ្ឍនភាព​នូវ​កិច្ចព្រមព្រៀងទាំង​៨​ចំណុចដែល​បក្ស​ទាំង​២៨​បាន​ចុះ​កិច្ចព្រមព្រៀងជាមួយ​គ្នា​។

គួរឱ្យ​ដឹងផងដែរ​ថាគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងចងសម្ព័ន្ធនោះ៨ចំណុចអំពីការពង្រឹងកិច្ចសហប្រតិតបត្តិការល្អ គោរពការពារបូរណភាពទឹកដី រដ្ឋធម្មនុញ្ញ និងរាជានិយម ចូលរួមសហការទប់ស្កាត់ និងកំចាត់ចោលនយោបាយជ្រុលនិយមជាដើម៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ១០ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១៣ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៩ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេធំល្បែងអនឡាញចាប់បាននៅថៃ ជាបណ្តាញ​លាង​លុយកខ្វក់ មានលំហូរប្រាក់ប្រចាំឆ្នាំជាង ៣៥០ លានដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម