នយោបាយ
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកព្រឹត្ដិការណ៍ថ្ងៃ២៨ ខែឧសភា ក្នុងការប៉ះទង្គិចគ្នាថាពេលនោះសម្ដេចបញ្ជារួចហើយថាបើថៃមិនព្រមដកថយពីកន្លែងប៉ះទង្គិចទេឱ្យប្រយុទ្ធតែម្ដង។ ទោះជាយ៉ាងបន្ទាប់ពីមានការទាក់ទងគ្នារវាងអគ្គបញ្ជាការទ័ពទាំងពីរទ័ពថៃបានដកចេញពីទីតាំងប៉ះទង្គិចនៅល្ងាចថៃដដែល។

ថ្លែងក្នុងពិធីជួបជុំប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នាទីក្រុងតូក្យូ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាក្រោយទទួលព័ត៌មានពីការប៉ះទង្គិចសម្ដេចបានបញ្ជាទៅអគ្គបញ្ជាការទ័ពរកវិធីសាស្ត្រយ៉ាងណាកុំឱ្យមានការរាលដាល ខណៈកងទ័ពកម្ពុជាបានបង្កើននៅទីតាំងជួរមុខ នឹងដាក់គ្រាប់រួចរាល់ហើយ។
សម្ដេចថា៖ «យើងចរចាដើម្បីដេញចេញ! អ្នកខ្លះគេថាយើងទៅសុំគេចរចាក្នុងការនិយាយគ្នា។ មានឱសានុវាទក្នុងការត្រៀមប្រយុទ្ធរួចទៅហើយ! តែពេលជាមួយគ្នានេះទាក់ទងដើម្បីអី ដើម្បីវាយតម្លៃការចូលនេះកម្រិតណា»។
សម្ដេចបន្ថែមថា៖ «អធិបតេយ្យភាពរបស់ខ្ញុំត្រូវរក្សា អ្នកឯងត្រូវថយចេញវិញល្ងាចដកថយ។ បើនៅតែអូសបន្លាយនឹងផ្ទុះអាវុធវ៉ៃកាន់កាប់ហើយវានឹងរាល»។

សម្ដេចធិបតីថាការវាយតម្លៃពីស្ថានភាពសំខាន់ណាស់សម្រាប់ការសម្រេចចិត្តនយោបាយដែលត្រូវទទួលខុសត្រូវខ្ពស់ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ។
សម្ដេចធិបតីបញ្ជាក់ថាកម្ពុជាចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្ដិភាពផ្អែកលើច្បាប់បច្ចេកទេសអន្តរជាតិ ជាមួយគ្នានោះកម្ពុជារក្សាសិទ្ធិក្នុងការការពារទឹកដីរបស់ខ្លួនតាមគ្រប់មធ្យោបាយបើសិនជាមានការឈ្លានពានលើដីកម្ពុជា។
សម្ដេចបញ្ជាក់ថា៖ «បើជៀសបានជៀស តែបើជៀសមិនបានត្រូវវ៉ៃឱ្យឈ្នះហើយនឹងការពារអាយុជីវិតទាហានរបស់យើងឱ្យបានជាអតិបរិមា»។
គួរឱ្យដឹងដែរថា ហេតុការណ៍ប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចព្រំដែនមុំ៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្ដាលមកពីការឆ្មក់ចូលមកវាយប្រហារពីកងទ័ពថៃមុនលើកងទ័ពកម្ពុជា។ សកម្មភាពនេះធ្វើឱ្យទាហានខ្មែរម្នាក់ស្លាប់បាត់បង់ជីវិត និងបានបង្កឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃឡើងកម្ដៅជាខ្លាំងដោយកងទ័ពកម្ពុជាបានចល័តទៅត្រៀមនៅខ្សែមុខនៅព្រំដែនផងដែរ។

ក្នុងជំនួបជាមួយមេបញ្ជាការជើងគោកថៃកាលពីថ្ងៃទី២៩ ខែឧសភា មេបញ្ជាការទ័ពជើងគោកកម្ពុជា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ថាកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


