Connect with us

អាជីព

បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក

បានផុស

នៅ

ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ការគ្រប់គ្រងបុគ្គលិក វាពិតជាពិបាកជាងការគ្រប់គ្រងទីផ្សារឆ្ងាយណាស់។ បើមានអ្នកក្រោមបង្គាប់ល្អ វាមិនអីនោះទេ ប៉ុន្តែបើមានបុគ្គលិកចរិតយ៉ាប់ៗ ច្បាស់ជាវេទនាចិត្ត និងនាំឲ្យក្រុមហ៊ុនទៅមុខមិនរួចឡើយ។

ហេតុនេះបុគ្គលិក ៣ ប្រភេទដូចខាងក្រោម គួរតែដកពួកគេចេញឱ្យបានឆាប់កុំពន្យារ៖

១. កំពូលដ្រាម៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្មានរឿងអីនិយាយ នាំគ្នានិយាយដើមមេ បើមិនអ៊ីចឹងទេ ក៏និយាយដើមគ្នាឯងដែរ។ ភារកិច្ចមិនខំបំពេញ ខំតែរឿងឥតប្រយោជន៍ នាំឲ្យផលិតភាពការងារមិនសូវបានលទ្ធផលល្អ ព្រោះបុគ្គលិករវល់ពេក។ មានរឿងអីតិចតួច មិននិយាយដោះស្រាយគ្នាទល់មុខ ប៉ុន្តែយកវាទៅបង្ហោះលើបណ្ដាញសង្គមដើម្បីទាញចំណាប់អារម្មណ៍។ និយាយទៅចូលចិត្តសម្ដែង មាត់ខុសពីចិត្ត ទាំងនៅកន្លែងការងារនិងនៅលើអ៊ិនធរណេត។ បើមានបុគ្គលិកបែបនេះ មិនចាំបាច់ពិចារណាដល់ស្អែកទេ គួរបញ្ឈប់ភា្លមៗទៅ ព្រោះពួកគេមិនគោរពតួនាទីការងារ ហើយមិនដែលមានមោទនភាពនឹងក្រុមហ៊ុនរបស់ខ្លួន។

២. ធ្វើខ្លួនជាជនរងគ្រោះ

មិនសូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ចូលចិត្តបន្ទោសអ្នកដទៃនៅពេលមានបញ្ហា ជាពិសេសចូលចិត្តលេងខ្លួនជាជនរងគ្រោះ ។ ពួកគេឧស្សាហ៍ត្អូញត្អែរពីបញ្ហាផ្ទាល់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយឈឺមិនចេះជា សូម្បីតែសុខភាពរឹងមាំក៏ដោយ បើមិនគ្រុនក្ដៅ ក៏ឈឺពោះរាគរូស ឬឈឺក្បាលដែរ។ ពួកគេមានលេសឈឺទាញយកប្រយោជន៍ទារលុយសំណងសុខភាពពីក្រុមហ៊ុនជារឿយៗ។ បុគ្គលិកប្រភេទនេះ អាចនិយាយបានថា​ រំអួយ ធ្វើអ្វីក៏មិនឲ្យលើសគេទេ ជាពិសេសមានល្បិចចង់បានប្រយោជន៍ពីក្រុមហ៊ុន។ ហេតុនេះមុនផ្ដល់ប្រាក់សំណងគ្រោះថ្នាក់ឬសុខភាពដល់ពួកគេ សូមពិនិត្យឯកសារឲ្យបានច្បាស់ផង ហើយបើចាប់បានឃើញពួកគេធ្វើរឿងទាំងនេះ គួរបណ្ដេញចេញតែម្ដងទៅ។

៣. បំបះបំបោរគេឯង

មិនគោរពគោលការណ៍របស់ក្រុមហ៊ុន មិនគោរពពេលវេលា និងបង្កើតបក្សពួកនៅកន្លែងធ្វើការ។ មេមិនដែលចេះត្រូវយ៉ាងម៉េចទេ គឺត្រូវតែខ្លួនឯងប៉ុណ្ណោះ។ បំផុសបំផុលអ្នកដទៃឲ្យស្អប់មេ ឲ្យតវ៉ាមិនឈប់ គឺថាស្អប់ម្នាក់ឯងមិនគ្រប់ ទាញគេឲ្យស្អប់ដែរ។ បង្កររឿងអាស្រូវ បង្ហាញសកម្មភាពប្រឆាំងពេញមួយក្រុមហ៊ុន បង្កើតឲ្យមានការបែកបាក់សាមគ្គីនៅក្នុងក្រុមការងារ។ ជាពិសេសពួកគេពូកែមើលឃើញនិងបង្កើតបញ្ហាជានិច្ច។ បើសិនមានបុគ្គលិកបែបយ៉ាងនេះ តើគួរទុកឲ្យធ្វើការបន្តឬយ៉ាងណា?

ប្រែសម្រួល៖ សន្យា

ប្រភព៖ Inc.

ចុចអាន៖គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

ចុចអាន៖៥​យ៉ាង ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​មិន​សកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម