៥​យ៉ាង ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​មិន​សកម្ម​
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

៥​យ៉ាង ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​តាមដាន​ការងារ​បុគ្គលិក​ដែល​មិន​សកម្ម​

បានផុស

នៅ

ការគ្រប់គ្រង​មិនបាន​គ្រប់​ជ្រុងជ្រោយ នឹង​ក្លាយ​ជា​វិបត្តិ​​រ៉ាំរ៉ៃ​ដែល​ជះឥទ្ធិពល​ដល់​អង្គភាព​គ្រប់​លំដាប់ គ្រប់​វិស័យ គ្រប់​ទម្រង់​និង​ទំហំ​។ ភាគច្រើន​គេ​សម្គាល់​អ្នកគ្រប់គ្រង​ម្នាក់ៗ​ថា​ធ្វើការ​បាន​ល្អ​អាស្រ័យ​លើ​ថា គេ​ក្តាប់​ការងារ​ក្នុង​ក្រុមហ៊ុន​បាន​ណែន​កម្រិតណា ​ឬ​ជិះសេះ​លែងដៃ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកគ្រប់គ្រង​ខ្លះ​រអ៊ូ ​និង​មាន​អារម្មណ៍​ថា មិនមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​តាមដាន​ការ​រីក​ចម្រើន​របស់​និ​យោ​ជិត​នីមួយៗ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​ ដែល​ការពិត​គឺថា នេះ​ជា​កាតព្វកិច្ច​និង​ពេលវេលា​ចាំបាច់​ត្រូវ​ចំណាយ ​ដើម្បី​ឲ្យ​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​។​

១ ប្រជុំ និង​អង្កេត​

ការ​ត្រួតពិនិត្យ​និ​យោ​ជិត​ដោយ​ជោគជ័យ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ការបង្កើត​ទម្លាប់ ​នៃ​កិច្ចប្រជុំ​ទៀង​ទាត់ ​និង​អាច​ប្រជុំ​តទល់​មួយ ​និង​មួយ​ឬ​ជា​ក្រុម​។ របៀបនេះ​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​របស់​អ្នកគ្រប់គ្រង​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ល​ម្អិត​ក៏​បង្ហាញ​ពី​អ្នកណា​ធ្វើ​អ្នកណា​លំៗ បង្កើន​ការ​ទទួល​ខុសត្រូវ​ម្នាក់ៗ​រៀងខ្លួន​។

ប៉ុន្តែ​អ្នកគ្រប់គ្រង​ក៏ត្រូវ​តែ​ចេះ​របៀប​លួច​អង្កេត​ពី​ក្រៅ និង​មាន​ទម្លាប់​ពិនិត្យមើល​ការងារ​របស់​និ​យោ​ជិត​ដោយ​មិនបាច់​សន្ទនា​ផងដែរ​។ វិធី​មួយ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​តាមដាន​ការអនុវត្ត​ការងារ​របស់​និ​យោ​ជិ​ត ​គឺ​ដោយផ្ទាល់​ភ្នែក​កុំ​ប្រើ​ត្រចៀក​។ ការមើល​ភាសា ​និង​របៀប​ដែល​បុគ្គលិក​យើង​កំពុង​ច​ចារ​ដោះស្រាយ​ជាមួយ​អតិថិជន​ត្រឹមតែ​រយៈពេល​ពីរ​បី​នាទី ​នឹង​ប្រាប់​យើង​បន្ថែមទៀត​អំពី​ចំណុច​ខ្វះ​ឬ​ខ្លាំង ​នៃ​ការអនុវត្ត​សេវាកម្ម​អតិថិជន​របស់​ក្រុមហ៊ុន​បាន​។​

​នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អង្គការ​ជាច្រើនលើក​ទឹកចិត្ត​ដល់​អ្នកគ្រប់គ្រង​របស់​ពួកគេ​ឲ្យ​នៅ​បន្ទប់​ផ្ទាល់​ជាមួយ​អ្នកលក់ ឬ​ដើរ​ចុះឡើង​ស្ដាប់ ដើម្បី​អាច​មើល​របៀប​បុគ្គលិក​ធ្វើការ​ងារ​ហើយ ករណី​ពួក​គេ​មានការ​លំបាក​ និង​ជោគជ័យ​ ជាមួយនឹង​ភារកិច្ច​ដោះស្រាយ​តឹងតែង​យើង​អាច​ចូល​ជួយ​ភ្លាមៗ​។​

២ ត្រូវ​សុំ​ភស្តុតាង​លទ្ធផល​ជាក់ស្ដែង​

​នៅ​ក្នុង​ការសន្ទនា​មួយ​ទល់នឹង​មួយ​ជាមួយ​និ​យោ​ជិ​ក​គ្រប់រូប សូម​សួរ​នូវ​អ្វីដែល​បុគ្គល​នោះបាន​ធ្វើ​សម្រេច ចាប់តាំង​ពី​«​វិធានការ​»«​ការវិនិច្ឆ័យ​»​និង​តួលេខ​លទ្ធផល​។ ល​។ ​ការ​ស្នើសុំ​សូចនាករ​គឺជា​វិធី​ទី​មួយ​សម្រាប់ឲ្យ​នុស្ស​ម្នាក់ៗ​បន្ថែម​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ខ្លួន ហើយ​លែង​ទម្លាប់​អួត​អាង​ដែល​គ្មាន​មូលដ្ឋាន​។ ដរាបណា​អ្នកគ្រប់គ្រង​អនុវត្ត​ការសន្ទនា​គ្រប់​បែបយ៉ាង​ជាមួយ​មនុស្ស​គ្រប់រូប​ជាប្រចាំ ធាតុ​នៃ​ការអនុវត្ត​ការងារ​សកម្ម និង​ការ​ត្រួតពិនិត្យ​វាយតម្លៃ ប្រាកដជា​ក្លាយ​ជា​ទម្លាប់​។​

៣ ជួយ​បុគ្គលិក​ឲ្យ​ចេះ​ត្រួតពិនិត្យ​វាយតម្លៃ​ខ្លួនឯង​

​និ​យោ​ជិត​គ្រប់រូប​គួរ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ឲ្យ​ប្រើ​ឧបករណ៍​ត្រួតពិនិត្យ​ខ្លួនឯង​ជាប្រចាំ​ដូចជា មាន​ផែនការ​គម្រោង ធ្វើបញ្ជី​ត្រួតពិនិត្យ​មួយ​ណា​រួច មួយ​ណា​ជំពាក់ មួយ​ណា​មិន​ដំណើរការ និង​មាន​កំណត់ហេតុ​សកម្មភាព​ជាក់លាក់ និយោជិត​អាច​ដឹង​ខ្លួនឯង​ថា តើ​ពួកគេ​កំពុង​បំពេញ​គោលដៅ​និង​ប្រើ​ពេល​វេលា​កំណត់​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ផែនការ​គម្រោង​ល្អ​ ឬ​មិនល្អ​ដោយសារ​ហេតុ​ផល​អ្វី​?

៤ ប្រមូល​ព័ត៌មាន​

​ប្រមូល​ព័ត៌មាន​អំពី​ការងារ​កូនចៅ​យើង​អាច​ធ្វើ​បាន​ផង​ដែរ​តាមរយៈ​ការ​សួរនាំ​អតិថិជន អ្នកលក់ អ្នក​រួមការ​ងារ ​និង​អ្នកគ្រប់គ្រង​ផ្សេងៗ​ទៀត​អំពី​ការងារ​រួម​របស់​ពួកគេ​ជាមួយ​និយោជិ​ត​ម្នាក់​នោះ​ដោយ​មិន​ស្នើសុំ​ការវាយតម្លៃ​ប៉ុន្តែ​ស្នើសុំ​ការ​ពិពណ៌នា​។ កុំ​សួររក​ចំណាប់អារម្មណ៍​ពី​គាត់​ ប៉ុន្តែ​សួរ​ព័ត៌មាន​លំអិត​ពី​សកម្មភាព​គាត់ ហើយ​កុំ​ជឿ​អ្វីៗ​ដែល​ឮ មុន​ពេល​ដែល​អាច​រក​បាន​ប្រភព​ណា​ល្មម​ជាទី​ទុក​ចិត្ត​សិន​៕​

ប្រែសម្រួល ៖ សុភា​

ប្រភព ៖ ​Jobsetup​

ចុចអាន៖គន្លឹះ ៦ យ៉ាង​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​កន្លែង​ធ្វើការ ​ប្រកបដោយ​ជោគជ័យ

ចុចអាន៖ប្រភេទ​បុគ្គលិក៥យ៉ាង ដែល​ពូកែ​យ៉ាងណា​គង់​តែ​មេដឹកនាំ​ចង់​ដក​ចោល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤៧ នាទី មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services