អាជីព
កសិករនៅកំពង់ធំងាកមកចាប់របរចិញ្ចឹមចង្រិតអាចរកចំណូលបានច្រើនគួរសម
ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិចំបក់ជើង ឃុំតាំក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានងាកមកប្រកបមុខរបរ ចិញ្ចឹម សត្វ ចង្រិត ដើម្បីរកចំណូល ក្នុងដំណាក់កាលការពារការឆងជំងឺកូវីដ១៩ ដោយរកបានចំណូលបានកាកកបគួសម ខណៈដែល ការចំណាយដើមទុនតិច។

លោកងិន សុខហេង អាយុ ៤៥ ជាប្រជាកសិករចិញ្ចឹមចង្រិតលក់ បានប្រាប់ថា ក្នុងកាលៈទេសៈប្រទេសកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ គ្រួសាររបស់លោក ក៏អាចរងចំណូលបានមកពីការចិញ្ចឹមចង្រិតលក់ រយៈពេល ៩ ខែមកហើយ ដោយអាចបានចំណូលពីការលក់ពង និងមេចង្រិត ធ្វើឱ្យជីវភាពគ្រួសារលោកធូរធាជាងមុន។
លោក ងិន សុខហេង បានឱ្យដឹងថា លោកអាចទទួលបានចំណូលប្រមាណជា ១លានរៀល ពីការប្រមូលផល ក្នុងមួយអាង ខណៈដែលលោកបានសាងសង់អាងចំនួន ៦ ហើយចំណាយពេលត្រឹមតែ ១ ខែ១០ថ្ងៃ។

កសិកររូបនេះ បានប្រាប់ថា “ការចាប់ផ្តើមចិញ្ចឹមដំបូង ដើម្បីឱ្យសត្វចង្រិតទទួលបានផលល្អ គឺត្រូវធ្វើអាង ទំហំ២.៥ ៥ម ផ្ទៃដី៧ ម៉ែត្រ និង១៧ ម៉ែត្រ ក្នុងនោះការចំណាយទិញកញ្ច្រែងក្រដាសដាក់ពងមាន់ មួយគីឡមួយដុល្លារ រយៈ ពេល ៤០ថ្ងៃ អាចលក់ពងមួយចានមួយដុល្លា បង្រៀន បច្ចេកទេស ចិញ្ចឹម ចំណាយដើមទុន ក្នុងមួយ អាង ៣៥០ ដុល្លារ លក់វិញដំបូងចំណេញ៦០ ម៉ឺន ដល់ខែទី២ចំណាយតែទិញចំណី ប៉ុណ្ណោះ រីឯចំណូលកាន់តែកើនឡើងដល់ជាង ១ លានក្នុង១អាង។

កសិករម្នាក់ទៀត អ្នកស្រី ទី ផល្លែន បានប្រាប់ថា ប្រសិនបើប្រជាកសិករណាចង់ចិញ្ចឹម អាចមកទិញពងយកទៅចិញ្ចឹមបាន ដោយបានណែនាំបច្ចេកទេសចិញ្ចឹមឱ្យទទួលផលបានល្អ ចំណែកសត្វចង្រិតមានការបោះដុំយកទៅលក់បន្ត ក្នុង មួយគីឡូក្រាម១ម៉ឺនរៀល និងអាចលក់ពងថែមទៀត និងការពារកុំឱ្យមានការបាញ់ឬដុតថ្នាំមូស បាញ់ថ្នាំពុលក្បែងអាងបណ្តាលឲ្យចង្រិតងាប់៕ អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


