Connect with us

អាជីព

គិត ៣ ចំណុចនេះសិន មុនដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្ន

បានផុស

នៅ

មនុស្សគ្រប់គ្នាមានក្ដីសុបិនរៀងៗ មិនមាននរណាម្នាក់នៅធ្វើការឲ្យគេមួយជីវិតឡើយ។ អ្នកខ្លះចង់បើកអាជីកម្មផ្ទាល់ខ្លួន ខ្លះក៏ចង់បើកក្រុមហ៊ុន ឬការរកស៊ីជារបស់ខ្លួនឯងតែម្ដង។ ការលាឈប់​មិនមែនមានបញ្ហាត្រឹម​ប៉ុណ្ណឹង​ឡើយ​ នៅមានរឿងរ៉ាវ​ជាច្រើន​ទៀត​តែង​កើត​ឡើង​ក្នុង​រង្វង់​ការងារ​សព្វថ្ងៃ​នេះ ​ដូចជា​​កំពុង​ធុញ​នឹង​ការងារ​សព្វថ្ងៃ​ មាន​ភាព​តានតឹង​ពី​កិច្ចការ​ និង​គម្រោង​ដែល​គេ​ទម្លាក់​ឲ្យ​យើង​តែ​ម្នាក់ឯង​ ឬ​មិន​ចុះ​សម្រុង​នឹង​មិត្ត​រួម​ការងារ​ជា​ដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធី​ល្អ​អ្នក​នឹង​ស្វែងរក​ការងារ​នៅ​កន្លែង​ថ្មី​ ហើយ​ឈប់​ធ្វើការ​កន្លែង​ចាស់​តែម្ដង។ ប៉ុន្តែ​មុនដាក់ពាក្សលាឈប់ សូមក្រលេកមើលហេតុផល ៣ យ៉ាងនេះសិន សឹមដាក់ក៏មិនហួសពេល៖

១ ស្វែងយល់​​ពី​គំនិត​អវិជ្ជមាន ​ដែល​នាំ​ឲ្យ​ចង់​ឈប់​ធ្វើការ​សិន

គំនិត​អវិជ្ជមាន​អាច​ជំរុញ​យើង​ក្នុង​រយៈ​ពេល​ខ្លី​ តាម​រយៈ​ការភ័យ​ខ្លាច​ ប៉ុន្តែ​វាមិនបានធ្វើ​ឲ្យ​អ្នកឆ្ពោះ​ទៅ​រក​ទិសដៅ​វិជ្ជមាន​ឡើយ។ ការស្វែងយល់​និង​យល់ដឹង​ពីអ្វីដែល​បណ្ដាល​ឲ្យ​មាន​ការ​គិត​អវិជ្ជមាន ​ដែល​មាន​ដូចជា​ មនុស្ស​ និង​ស្ថានភាព​​បង្ក​ឲ្យ​យើង​ក្លាយជាបែបនេះ​ នោះ​នឹង​ធ្វើ​​ឲ្យ​យើង​រកឃើញ​​បញ្ហា​ ឬ​មូលហេតុ​​នាំ​ឲ្យ​យើង​ចង់​ឈប់​ធ្វើការ​ពី​កន្លែង​នោះ។

២ រៀប​ចំ​គំនិត​ល្អៗ​មក​វិញ

បន្ទាប់ពី​ទទួល​បាន​ភាព​ច្បាស់លាស់ ​អំពី​ដើមចម​នៃ​បញ្ហា​ថា​មក​អ្វី​ហើយ យើង​ត្រូវ​រៀបចំ​កម្មវិធី​ឡើងវិញ​ ដែល​មាន​ន័យ​ថា ​តើ​ទស្សនៈ​បច្ចុប្បន្ន​របស់​អ្នក​លើ​ការងារ​ជា​អ្វី? ចាប់ផ្ដើម​ដាក់ចិត្ត​ដាក់​កាយ​ ឈប់​គិត​រឿង​មិន​ល្អ​ ហើយ​មានទម្លាប់​ធ្វើ​ការងារ​បច្ចុប្បន្ន​នេះ​ឲ្យ​បាន​ល្អ​បំផុត​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

គំនិត​ណា​មិន​ល្អ​បោះចោល​វា​ចុះ! ហើយ​មុន​ធ្វើអី្វ​ត្រូវ​គិត​ ព្រោះ​ការងារ​អាច​ថា​ស្រួល​រក​មែន ​តែ​ការ​ចាប់ផ្ដើម​នៅ​កន្លែង​ថ្មី​ មិន​ងាយ​ដូច​នៅ​កន្លែង​ចាស់​ឡើយ ទាំង​ការ​រាប់អាន​មិត្ត​ រួម​ទាំង​ការងារ​ផង​ដែរ។

៣ បង្កើត​ស្ពាន​គំនិត

បន្ទាប់​ពីផ្តាច់គំនិតចេញពី​អារម្មណ៍​អវិជ្ជមាន ​អ្នក​ត្រូវ​បង្កើត​ស្ពាន​គំនិត​ ដើម្បី​ធ្វើឲ្យ​ចិត្ត​អ្នក​មាន​ភាព​ងាយស្រួល​ក្នុងការជឿលើ​ខ្លួនឯង​ជាង​មុន។ ការ​កសាង​ស្ពាន​គំនិត​ តំណាង​ឲ្យ​ដំណើរការ​មួយ​ជំហាន​ម្តងៗ នៃ​ការ​ផ្ដល់​កម្លាំងចិត្ត​របស់​យើង​ ជាមួយ​នឹង​គំនិត​វិជ្ជមាន។

ត្រូវ​ប្រាប់​ខ្លួនឯង​ថា ​ក្រុមហ៊ុន​ដែល​យើង​កំពុង​ធ្វើការ​ គឺ​ជា​កន្លែង​ល្អ​បំផុត​ដើម្បី​ធ្វើការ​។ គំនិត​នេះ ​ទោះ​តិចតួច​មែន​ តែ​វា​គឺ​ជា​ស្ពាន​នាំឲ្យ​បង្កើត​គម្លាត​រវាង​គំនិត​ពីរ​ផ្ទុយគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុផលមួយចំនួន​ដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ

ចុចអាន៖ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម