អាជីព
លាឈប់ទៅ! ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្ដដោយរបៀប ៦ យ៉ាងនេះ
លាឈប់ថ្ងៃនេះ ប្រសិនបើការងារកំពុងសម្លាប់ផ្លូវចិត្តដោយរបៀបខាងក្រោម៖

ស្រមៃឃើញតែកន្លែងការងារ ហើយក្រោកមកកាលណា ខ្លាចម៉ោង ៨ ខ្លាចការិយាល័យ ខ្លាចមេ ខ្លាចការងារដែលតែងគរជាគំនរដូចភ្នំ ខ្លាចពាក្យដែលបន្ទោសស្តី ខ្លាចការប្រជុំដែលគ្មានមាតិកា ខ្លាចឃើញមនុស្សដែលមិនធ្វើការតែអែបអបទទួលបានការសរសើរ ខ្លាចថា ខ្លួនអត់ធ្វើអីសោះក៏ចាំតែខុស។

ពីមុនអត់ចេះស្រវឹង ឥឡូវល្ងាចណាក៏ចង់កាត់សាញ។ ស្រាពីរបីកែវរាល់យប់ ព្រោះពិបាកចិត្តរឿងកន្លែងធ្វើការមែនទេ? ធ្វើការច្រើនម៉ោងហើយ អត់ពេលហាត់ប្រាណ គ្មានលុយញ៉ាំអាហារ ថែមទំាងបន្លាចក្នុងការគេងទៀត? គ្មានការងារណាដែលសមនឹងលះបង់សុខភាពរបស់យើងឡើយ។ វិលមកហូបបាយកក រកការងារថ្មីល្អជាងឆ្កួតទាន់។
៣. មានអារម្មណ៍ថាធ្លាប់លះបង់តែគ្មានតម្លៃ

មិត្តរួមការងារយ៉ាប់ ក្រុមការងារកេងចំណេញ ឱ្យយើងធ្វើម្នាក់ឯង គេឈ្លោះគ្នាសង្គ្រាមក្តៅត្រជាក់ងងឹតមុខរាល់ថ្ងៃ គ្មានដំណោះស្រាយព្រោះជម្លោះនាំំមកពីថ្នាក់លើតដល់ក្រោម ព្រោះទម្លាប់និយាយពីក្រោយខ្នងនិងបែងចែកបក្សពួក។

កុំខ្ជះខ្ជាយពេលវេលាក្នុងទីតាំងដែលមិនផ្តល់ឱកាសសម្រាប់ការរីកចម្រើន។ ការលះបង់ពេលវេលានិងកម្លាំងទៅឱ្យក្រុមហ៊ុនដែលមិនគាំទ្រវឌ្ឍនភាពនៃអាជីពរបស់បុគ្គលិក ។ មិនចង់ឱ្យយើងរីកចម្រើនជាមួយ នឹងរារាំងការអភិវឌ្ឍអាជីពរបស់យើងក្នុងរយៈពេលវែង។
៥. មិត្តរួមការងារខ្សោយសីលធម៌ វ័យចាស់ជ្រុលឬក្មេងជ្រុល

ចាស់ពូកែត្អូញត្អែរឥតឈប់ឈរ សតិអារម្មណ៍ បើក្មេងវិញមិនយកចិត្តទុកដាក់ ធ្វើអ្វីចុងដៃជើងសប្បាយច្រើនជាងមានវិន័យ ហើយចៅហ្វាយវិញមិនដែលឃើញមុខមកដោះស្រាយ។ អារម្មណ៍មិនសប្បាយចិត្តជាប្រចាំ ទុទិដ្ឋិនិយមនៃបរិយាកាស អាចសម្លាប់ចំណង់ចំណូលចិត្ត ប្តូរយើងពីល្អទៅជាអាក្រក់ ពីឧស្សាហ៍ទៅជាខ្ចិល ពីមានផែនការទៅជាបណ្តោយតាមយថាកម្ម សមនឹងនៅទៀតដែរ?
៦. អារម្មណ៍ដែលមិនដឹងថាក្រុមហ៊ុននេះកំពុងធ្វើអ្វីឱ្យប្រាកដ

គេពិតជាកំពុងលូតលាស់ ឬដើរថយក្រោយ? យល់ថា ខ្លួនកំពុងតែស្ថិតនៅទីកន្លែងមួយត្រឹមត្រូវនៃគោលដៅជីវិត ឬគ្រាន់តែគ្មានជម្រើស។ បើទម្លាប់រស់ដោយគ្មានជម្រើស ជីវិតនឹងបែបនេះជារៀងរហូត។ ចូរផ្តល់សេរីភាពឱ្យខ្លួនឯងឡើង។ ពេលវេលាមានតម្លៃណាស់។ កុំបោះបង់ចោលពេលវេលា ក្នុងបរិយាកាសមួយ ដែលងងឹតស្លុបរង់ចាំទទួលយកជំងឺផ្លូវចិត្ត និងការបញ្ចប់ទៅនូវអាជីពភ្លឺស្វាងរបស់អ្នក៕
ប្រែសម្រួល៖ ចម្រើន តារា
ចុចអាន៖ ហេតុផលមួយចំនួនដែលបុគ្គលិកគួរលាឈប់ពីមុខងារជាជាងនៅរង់ចាំទទួលលិខិតបណ្តេញចេញ
ចុចអាន៖ ទម្លាប់មិនល្អទាំង ៥ របស់ថៅកែៗដែលកំពុងធ្វើឲ្យកូនចៅរត់ចោលអស់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ