ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ – Kampuchea Thmey Daily
Connect with us

អាជីព

ហេតុផលដែលគួរគិត​មុនឈប់ធ្វើការ ជាជាង​វិប្បដិសារីទៅថ្ងៃមុខ

Published

on

ការងារ​ល្អ មិនងាយរក​ពិតមែន តែ​ការងារមិនល្អនឹងបំផ្លាញ​ជីវិត​យើង គ្រួសារយើង​ដោយបង្កជាសម្ពាធផ្លូវចិត្តជាច្រើនមុខ នាំមកនូវ​មហន្តរាយសុខភាព​កាយចិត្ត​​រយៈពេលវែង។ ប៉ុន្តែមុនសម្រេចចិត្តឈប់ តើយើងធ្លាប់គិតពីរឿងទំាងនេះ​ដែរអត់? មាន​សារព័ត៌មាន​ណាដែលមានសមត្ថភាព ​ប្រមើលមើល៍ពីអនាគតហើយស្មោះត្រង់ ពន្យល់​ប្រាប់យើង​រឿងអស់នេះដែរ?

KPT plus មាន​ហេតុផល​ ៥ ខុសគ្នា​សម្រាប់ថ្លឹងថ្លែង៖

ទីមួយ បំណងឈប់ ព្រោះភ្លើតភ្លើននិង​ពាក្យបញ្ជោះ

ជាទូទៅ​មនុស្ស​យើង​អាចនឹង​ត្រចៀកស្រាលជឿពាក្យគេ​ថា ធ្វើការឱ្យអ្នកដទៃគ្មាន​អនាគត​។ ម៉្លោះហើយ​យុវវ័យជាច្រើន​មិនទាន់មាន​បទពិសោធន៍​ផង ​ក៏ប្រញាប់កសាងអាជីវកម្មផ្ទាល់ខ្លួន ប្រសិនបើសំណាង​បានទទួលជោគជ័យកាន់តែឆាប់តំាង​ពីដំបូង​ទៀត គេរឹតតែមានអំនួត ​ហើយ​លែងយល់ថា​បទពិសោធន៍ ទាក់ទង​នឹង​ការគ្រប់គ្រងមនុស្ស​សំខាន់កម្រិត​ណា។ ​ពេលខ្លះ ការងារ​ដែលងាយ​ជោគជ័យពីដំបូងៗ មិនសូវទាក់ទងនឹង​មនុស្ស​ឬក្រុមការងារទេ វាទាក់ទងនឹងបណ្តាញ ឬឱកាស តែពេលបានជោគជ័យ​ភ្លាម​ក៏​ហក់បន្ត​ចំណែក​ជំហ៊ាន​បន្ទាប់ហ្នឹង ហើយ​ដែល​ភាព​ទន់ជ្រាយនៃ SoftSkill បានច្រានគេឱ្យដួលវិញ ​សឹងថាពេលខ្លះ​ក៏​ងើបលែងរួច។

បទពិសោធន៍​សំខាន់ណាស់ ហើយគ្មាន​ការសន្យាណាមួយ​ដែលថា ជោគជ័យហើយមិនដួលវិញងើបលែងបាននោះឡើយ។ ការធ្វើដំណើរ ស៊ូ​លំបាកខាងដើម​ កុំឱ្យលំបាកចុងក្រោយ។ យោបល់ KPT plus គឺ គួរចំណាយ​ពេលរៀនធ្វើការ​យកបទពិសោធន៍​ជ្រើស​រើសមនុស្ស​បរិយាកាស​និង​ទីណាក្តី​ដែលមាន​ឱកាស​ជួបមនុស្ស​ខ្លាំង​ៗ លបលួចរៀនពីអ្នកទាំងនោះ និងបានសាកល្បងអស់លទ្ធភាពរបស់យើង​ មិនថាក្រុមហ៊ុននោះជារបស់យើង ​ឬអ្នកណាក្តី។

ទីពីរ បំណងឈប់ ព្រោះចង់គេចចេញ​​ពី​មនុស្ស​អាក្រក់

មនុស្ស​អាក្រក់មានគ្រប់ទីកន្លែង ព្រោះ​ថា ខ្លួនយើងក៏ពេលខ្លះអាក្រក់ដូចគ្នា។ នៅក្នុងបញ្ហា​មិនមាន​ភាគីណាម្នាក់គ្មានកំហុសទេ សំខាន់​ម្នាក់ៗប្រើតួនាទីរបស់ខ្លួន​អស់ឬនៅ? ប្រសិន​យើងរងអយុត្តិធម៌ តើយើងបានប្រើវិធីជជែកគ្នា​ស​ន្តិវិធី​សួរនាំបញ្ហា​ឬនាំគ្នាឈ្លោះ​បង្កជាបក្ស ជាសង្គ្រាម​ត្រជាក់ លែងធ្វើការងារ? ​ប្រសិន​បើអ្នកឈប់ធ្វើការព្រោះ​ចៀសវាងមនុស្ស​អាក្រក់ អ្នកនឹង​ឈប់បន្តរហូត​ ព្រោះទីណា​ក៏តម្រូវឱ្យអ្នកមាន​សិល្បិ៍វិធី​យកឈ្នះ​មនុស្ស​អាក្រក់​ដែរ មិនមែន​រត់គេចឡើយ។

ទីបី ជឿថា​ខ្លួនជាជំនាញការ​ Expert មាន​ឯករាជ្យភាព​ពេលវេលា​

រាប់ថា អ្នកជាជំនាញការ​ដែលមាន​គេព្រមជួលជា ទីប្រឹក្សា អ្នកពិគ្រោះ​យោបល់ ​អាចធ្វើការ​ពីផ្ទះមាន​សេរីភាព​ហិរញ្ញវត្ថុពេលវេលាបាន លើកលែងតែអ្នកឆ្លងកាត់ការលំបាកស្រណុក ជោគជ័យ​បរាជ័យ​លើការងារ​ផ្នែក​មួយនោះ​យ៉ាងហោចបាន ពី​​១០ឆ្នាំ​ ទៅ១៥​នឹងមានស្នាដៃ ជាឧទាហរណ៍​ច្រើន មាន​គេស្គាល់អ្នកច្រើន​ផង​ក្នុងរង្វង់អាជីព​។ មិនថា​អ្នកជាអត្ថាធិប្បាយ  គណនេយ្យករ​  រដ្ឋបាល ឬជំនាញ​ណាក្តី​ប្រសិនស្ពាយសញ្ញាបត្រមកភ្លាម ហើយ មិនព្រម​ចេញធ្វើការ​ស្គាល់ដួលស្គាល់ក្រោក ស្រាប់តែយល់ថា​ចង់បានឯករាជ្យភាព​ហិរញ្ញវត្ថុនិងពេលវេលា​ដោយមិនចាំបាច់ទៅធ្វើការ​ក៏បោះនាមបណ្ណ័ទទួលការងារជា​ជំនាញការ វិបត្តិ​បាក់ទឹកចិត្តកំពុង​រង់ចាំអ្នក។ ខ្លួនយើង​ពូកែយ៉ាងណាក្តី គង់ត្រូវការកេរ្ត៍ឈ្មោះ​ទៀត​ ទើបមាន​គេហ៊ាន​រក ចុះទម្រាំ​មិនទាន់បានធ្វើអ្វីដុំកំភួន​ផង?

ទីបួន ស្មាន​ថាបណ្តាញសង្គម​ និងអា​ចចិញ្ចឹម​ខ្លួនទៅអនាគតបាន

ឈប់ជឿតាម​កាសែត​ ទស្សនាវដ្តីមួយចំនួន​ដែលបំប៉ោងទៅ។ ហ្វេសប៊ុកនិងយូធ្យូប​ មិនបានធានាអ្វីទំាងអស់ លើកលែង​តែ​តែអ្នកមាន ​App ខ្លួនឯង តែប្រសិន ​App នោះ​ដើរ​ហើយគ្មាន​មាតិកា ដោយ​លួចយក​មាតិកា​អ្នកដទៃ ឬមើលឃើញ​តាមហ្វេសប៊ុកមកប្រើម្តងម៉ាយាម ហើយ​បានលុយខ្លះៗ​ក៏​ទុកថាជាការចិញ្ចឹមជីវិត អ្នកនិង​រកបាយច្រកឆ្នាំងមិនបានឆាប់ៗ​នេះ។

ហ្វេសប៊ុកកំពុង​មានបញ្ហា ខ្លួនគេស្រាយមិនចង់ចេញផង​ ហើយ​អ្នកយកជីវិត​ទៅផ្ញើ​លើបណ្តាញ​មួយ ​ដោយមិនព្រម​ជឿលើ​ការ​បណ្តាក់ទុក លើ​សមត្ថភាពខ្លួនឯងវិញ? បណ្តាក់ទុនបែបណា គឺកសាងវា បង្កើនទំនាក់ទំនង នៅជាមួយ​មនុស្ស​ដែលមានជំនាញពិត​ មិនថា​ទៅមុខ​បណ្តាញ​សង្គមដូរទៅជាអ្វី​ អ្នកនៅតែ​រត់ទាន់ ​ហើយ​មិនដួលតាមវាដាច់ខាត។

ទីប្រាំ ដើរ​ហេកហកតាមអ្នក​អចលនទ្រព្យ

អ្នកជំនាញ​ផ្នែកដីធ្លី​និងលក់ផ្ទះ​យកភាគលាភ ពិតជាមិនណែនំា​ឱ្យយើង​ឈប់ការងារ​ ចោលអាជីព ​ហើយ​ទៅ​អង្គុយសំកុក​ហែរហមគ្នាព្រឹកល្ងាចទេ។ ប្រសិនបើអ្នកចោលពេលពីរឆ្នាំ​ទៅដើរ​​បែបនេះ ជំនាញអ្នកនឹង​រិល​ខូចដូចពាក្យថា កាំបិត​ទុកចោលយូរក៏លែងមុត។ អ្នកត្រូវច្បាស់ថា ​អ្វីទៅ​ជាអាជីព​របស់អ្នក? ហើយ​ការចោលការងារ​ទៅ​រត់ចុះឡើងតាមសិក្ខាសាលា​និង​តាមហាងកាហ្វេ ព្រោះ​លង់សម្តីពីរោះ​ពិសាររបស់ក្រុមមេខ្យល់ ដែលប្រើអ្នក (កុហកថាបង្រៀន) តើអនាគត​ ៥ ឆ្នាំទៅមុខរបស់អ្នកនៅឯណា?

ប្រែសម្រួល៖ ចម្រើន​ តារា​

ចុចអាន៖ ក្មេង​យ៉ាង​ណា​ក្តី នៅ​តែ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​ខ្លាំងម្នាក់​ដរាបណា​យល់​រឿងទាំងនេះ

ចុចអាន៖ បើ​មិន​ដឹង​រឿង​ទាំងនេះ រើស​អ្នក​គ្រប់គ្រង​ខុស វិនិយោគ​ធំ​ប៉ុណ្ណា​ក៏​ចុងក្រោយ​ដួល​គ្រេង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 mins ago

លោកជំទាវ​ម៉ែន សំអន បាន​សម្របសម្រួល​បញ្ចប់​វិវាទ​ករណី​សំណង់​ផ្សារ​ទំនើប​សេន​ជូ​រី​ផ្លា​ហ្សា ស្របតាម​វិធីសាស្ត្រ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានជាតិ12 mins ago

ខេត្តស្ទឹងត្រែង​មាន​បញ្ហា​ប្រឈម​ច្រើន ដោយសារតែ​ស្ថានភាព​ព្រំដែន​មាន​សភាព​ស្មុគស្មាញ និង​មិនទាន់​បោះបង្គោល​ព្រំដែន

ព័ត៌មានជាតិ26 mins ago

កម្ពុជា ចិន រៀបចំ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៥»

ព័ត៌មានជាតិ46 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ1 hour ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានពេញនិយម