អាជីព
ក្នុងវិស័យការងារ ឬជំនួញ មនុស្សមានតែ ៤ប្រភេទប៉ុណ្ណោះ
នៅលើពិភពលោកយើងនេះ មានមនុស្សច្រើនប្រភេទណាស់ ប៉ុន្តែជារួមទៅនៅក្នុងវិស័យការងារ ឬជំនួញ គេបែងចែកមនុស្សតែ ៤ប្រភេទប៉ុណ្ណោះ។

ទី១–មនុស្សប្រភេទអ្នកដឹកនាំ (Driver)៖ សំដៅទៅលើអ្នកគ្រប់គ្រង និងថៅកែ ដែលប្រាកដប្រជា និងម៉ឺងម៉ាត់។ ពួកគេជាមនុស្សដែលគោរពពេលវេលា ឲ្យតម្លៃលើការគោរពគ្នា ចូលចិត្តការផ្លាស់ប្តូរ និងហ្មត់ចត់។
ទី២–មនុស្សប្រភេទមានឥទ្ធិពល ឬតែងខ្លួន (Expressive)៖ ជាមនុស្សដែលចូលចិត្តប្រើពណ៌ក្រហម។ បើស្រ្តីវិញក្រៅពីសម្ភារៈប្រើប្រាស់ពណ៌ក្រហមហើយនោះ នាងចូលចិត្តពាក់ស្បែកជើងកែងចោទខ្ពស់ៗ។ មនុស្សប្រភេទនេះជាក្រុមដែលចូលចិត្តការផ្លាស់ប្តូរ។ សម្រាប់មនុស្សក្រុម Expressive នៅពេលលឺថាមានការផ្លាស់ប្តូរ គឺសប្បាយចិត្តណាស់ ព្រោះពួកគេគិតថា វាគឺជាឱកាស ក៏ដូចជាការប្រកួតប្រជែងកំពុងតែមកដល់។
ទី៣-មនុស្សប្រភេទសន្តិភាពនិយម ឬស្ងៀមស្ងាត់(Amiable)៖ សំដៅលើបុគ្គលិកដែលមិនសូវក្លាហាន និងទន់ជ្រាយ។ ក្រុមមនុស្សនេះមិនហ៊ានក្អកជាមួយមេសូម្បីបន្តិច ហើយពេលណាមេស្តីបន្ទោសម្ដងៗ មនុស្សក្រុមនេះច្រើនតែអន់ចិត្ត ហើយអង្គុយយំនៅពីក្រោយខ្នងមេ។
ទី៤–មនុស្សប្រភេទអ្នកវិភាគ(Analysis)៖ ផ្តោតសំខាន់ទៅលើមនុស្សដែលសុទ្ធតែជាអ្នកពូកែវិភាគ។ មនុស្សក្រុម Analysis និងក្រុម Amiable មិនសូវមានសមត្ថភាពក្នុងការធ្វើសេចក្តីសម្រេចចិត្តទេ។ មនុស្សក្រុម Analysis មុននឹងធ្វើការសម្រេចចិត្តគឺតែងធ្វើការគិតមុខគិតក្រោយ តែលទ្ធផលចុងក្រោយ ពួកគេមិនអាចសម្រេចចិត្តបានទេ។ អ្វីដែលជាចំណុចល្អរបស់ពួកគេនោះគឺ មានព័ត៌មានច្រើន។ មនុស្សក្រុម Analysis បដិសេធមុនគេនៅពេលមានការផ្លាស់ប្តូរ ព្រោះពួកគេហាមជាដាច់ខាតមិនឲ្យមានតែម្តង៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា