KPT+
អ្នកត្រឡប់ចូលធ្វើការវិញ ត្រូវធ្វើតាមវិធានការថ្មីមួយទៀត ទើបអាចការពារការចម្លងកូវីដបានខ្ពស់
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គ្រប់ស្ថាប័នរដ្ឋ ក្រុមហ៊ុន សហគ្រាស រោងចក្រ និងទីតាំងការនានា តម្រូវឱ្យធ្វើតេស្តរកវីរុសកូវីដ-១៩ចំពោះបុគ្គលិករបស់ខ្លួន មួយអាទិត្យឬពីរអាទិត្យម្ដង មុននឹងអនុញ្ញាតឱ្យចូលធ្វើការវិញ។ នេះជាវិធានការសុវត្ថិភាពបន្ថែមមួយទៀត ក្រៅពីវិធានការ ៣ការពារ ៣កុំ ដើម្បីធានាថាបុគ្គលិកដែលមានផ្ទុកជំងឺកូវីដ-១៩ មិនមែនជាប្រភពចម្លងទៅមិត្តរួមការងា ជាពិសេស វាក៏ជួយទប់ស្កាត់ការរីករាលដាលក្នុងសហគមន៍ ឱ្យកាន់តែតិចផងដែរ។

ដោយឡែក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការរជំងឺឆ្លង (CDC) សហរដ្ឋអាមេរិក ធ្លាប់បានចេញផ្សាយថា វីរុសកូវីដ-១៩អាចរស់នៅក្នុងបរិយាកាសខាងក្រៅ ៣-៤ ម៉ោង និងអាចចម្លងតាមរយៈដំណក់ទឹក ឬភាគល្អិតនៅពេលយើងដកដង្ហើម។ CDC ព្រមានថា ហានិភ័យនៃការបញ្ជូនវីរុសកូវីដ-១៩ នៅក្នុងខ្យល់មិនថយចុះនៅឡើយ ពោលគឺគ្រប់គ្នាអាចឆ្លងកូវីដបានគ្រប់ពេល ប្រសិនមិនប្រកាន់ខ្ជាប់វិធានសុខាភិបាលនោះទេ។
ដូច្នេះ ទាំង CDC ទាំងក្រសួងសុខភិបាលកម្ពុជាបានទូន្មាន នៅពេលអ្នកវិលត្រឡប់ចូលកន្លែងធ្វើការវិញ ឬទៅការិយាល័យ ត្រូវធ្វើតេស្តសំណាក បន្តរក្សាគម្លាតយ៉ាងហោច ១.៥ ម៉ែត្រ ឬ ២ ម៉ែត្រ ដើម្បីធានាសុវត្ថិភាពសម្រាប់ខ្លួនឯង និងមិត្តរួមការងារផងដែរ។

ចំណែក លោកបណ្ឌិត Anthony Fauci អ្នកជំនាញផ្នែកជំងឺឆ្លងជាន់ខ្ពស់មកពី CDC មានប្រសាសន៍ថា នៅពេលអ្នករក្សាគម្លាតបានខ្ជាប់ខ្ជួន ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នឹងត្រូវកាត់បន្ថយ។ យ៉ាងណាមិញមនុស្សនៅតែអាចឆ្លងវីរុស Covid-19 ទោះបីជានៅឆ្ងាយពីអ្នកដទៃក៏ដោយ។ ហេតុនេះការសំខាន់មួយទៀតដែលមិនគួរបំភ្លេចចោល គឺបន្តពាក់ម៉ាស គ្រប់ពេលចេញពីផ្ទះ ជាពិសេសនៅកន្លែងធ្វើការតែម្ដង ព្រោះជាទីតាំងប្រមូលផ្ដុំមនុស្ស និងមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។
គួរធ្វើបែបណាទើបអាចទុកចិត្តបានថា កន្លែងការងារឬការិយាល័យ មានសុវត្ថិភាព?

ការរៀបចំឱ្យមានខ្យល់ចេញចូលបានល្អ នៅតាមទីតាំងធ្វើការដែលបិទជិត ជាវិធីសាស្ត្រល្អដើម្បីការពារកំហាប់មេរោគនៅក្នុងខ្យល់និងកាត់បន្ថយហានិភ័យនៃការប៉ះពាល់វីរុស។ តាមអគារ គួរតែប្រើម៉ាស៊ីនត្រជាក់ឱ្យបានតិច និងបើកចំហរទ្វារបង្អួចតាមដែលអាចធ្វើបាន។
ក្នុងនោះ ក្រសួងសុខាភិបាល ធ្លាប់ចេញសេចក្ដីជូនដំណឹង ក៏ដូចជាផ្តល់អនុសាសន៍បន្ថែមផងដែរនូវដំណោះស្រាយផ្សេងទៀតដូចជា ផ្លាស់ប្តូរវេនគ្នាធ្វើការដើម្បីកាត់បន្ថយការប្រមូលផ្ដុំ។ រីឯអគារធ្វើការដែលប្រើជណ្តើរយន្ត គួរតែដើរឡើងតាមជណ្តើរជើងវិញ ទើបជាការល្អ។ មួយវិញទៀត ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ផង!
អត្ថបទ៖ សន្យា
ចុចអាន៖ យើងអាចធ្វើបាន! ការវាយបំបែកវីរុសបំប្លែង Delta គឺផ្ដើមចេញពីមនុស្សមិនមើលបំណាំគ្នាទៅមក
ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


