អាជីព
មុខរបរត្បាញក្រមាកីនៅតែមានទីផ្សារអាចរកប្រាក់ផ្គត់ផ្គង់គ្រួសារ
មុខរបរផលិតត្បាញក្រមាកីនៅតែមានទីផ្សារ ខណៈប្រជាពលរដ្ឋរស់នៅភូមិប្រាសាទល្បើក ឃុំបេង ស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យតែងតែធ្វើជាប្រចាំថ្ងៃតកូនតចៅពីព្រោះថា ជាស្នាដៃកូនខ្មែរសម័យបុរាណតាំងពីយូលង់ណាស់មកហើយដោយមិនសាបសូន្យរហូតមកដល់បច្ចប្បន្ននេះណាមួយការងារមួយនេះអាចកាត់បន្ថយអត្រាការធ្វើចំណាកស្រុកទៅសុីឈ្នួលធ្វើការឲ្យគេនៅប្រទេសថៃផងដែរ។

លោកស្រី ភី ឡៃ អាយុ ៦៨ឆ្នាំ រស់នៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងថា ការផលិតត្បាញក្រម៉ាកីនេះដែរគឺគាត់បានរៀនចេះតៗគ្នាតាំពីម្តាយគាត់រហូតមកតាំងពីសម័យបុរាណពីព្រោះថាមុខរបរនេះធ្វើនៅតែផ្ទះមួយកន្លែងមិនបាច់ទៅដើរសុីឈ្នួលគេណាមួយអាចរកប្រាក់ដើម្បីចិញ្ចឹមគ្រួសារបានយ៉ាងស្រួលនឹងមានពេលធ្វើការងារផ្ទះសប្បែងខ្លះទៀតផង។
លោកស្រីថា មូលហេតុដែលនាំឲ្យអ្នកភូមិចេះតែនាំគ្នាធ្វើផលិតត្បាញក្រមាកីនេះមកពីកាលសម័យមុនចាស់ៗភាគច្រើននៅតាមផ្ទះតែងតែបង្ហាត់បង្រៀនកូនចៅស្រីឲ្យចេះត្បាញក្រមាកីនេះយកលក់សម្រាប់រកប្រាក់ចិញ្ចឹមគ្រួសារដោយសម័យមុនកូនស្រីឲ្យតែដល់វ័យពេញក្រមុំមិនបានរៀនជ្រៅជ្រះនឹងគេក៏ចាស់ៗរស់នៅក្នុងភូមិតែងតែណែនាំកូនចៅឲ្យចេះធ្វើការផលិតប្រកបមុខរបរត្បាញក្រម៉ាកីនេះរហូតមកដល់សព្វថ្ងៃតែម្តង។

បើតាមការអះអាងពីលោក ឆាង សារុន មេឃុំបេងបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២២នេះថា ចំពោះប្រជាពលរដ្ធដែលចេះផលិតត្បាញក្រមានៅក្នុងឃុំមានចំនួន២ភូមិរួមមានទី១ ភូមិទំនប់ថ្មី ទី២ភូមិយាយទេព ម៉្យាងវិញទៀតដោយមានការគាំទ្រពីមន្ទីរកិច្ចការនារីខេត្តជួយឧបត្ថម្ភជាអំបោះសម្រាប់ផ្តល់ជូនពលរដ្ឋក្នុងភូមិដើម្បីត្បាញក្រមាកីលក់ក្នុងស្រុកជាបន្តបន្ទាប់។
លោកមេឃុំបានប្រាប់បន្តថា ប្រជាពលរដ្ឋដែលផលិតត្បាញក្រមាកីនេះដែរគឺធ្វើការលក់ដូរនៅក្នុងស្រុកតែប៉ុណ្ណោះហើយក្រមាដែលពលរដ្ឋត្បាញលក់ក្នុងស្រុកនោះមាន២យ៉ាងគឺក្រមាធុនធំលក់បានតម្លៃ ២០ ០០០ រៀលក្រមាអាធុនតូចលក់បានតម្លៃ ១៥ ០០០ រៀល ហើយការផលិតក្រមាកីនេះទៀតសោតបើសិនជាពលរដ្ឋដែលធ្វើបានផលិតធ្វើបានច្រើនលក់បោះឲ្យម៉ូយដែលគេកម្មង់នៅសល់ខាងមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យចាំទទួលទិញយកទាំងអស់៕

អត្ថបទ៖ ចាន់ ធី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៧ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់