អាជីព
ជំនាញទំនាក់ទំនង៖ ដំណោះស្រាយជាមនុស្សយឺតស្ទក់
មិនត្រឹមតែត្រូវចាត់ជាបន្ទាន់នូវយុទ្ធសាស្ត្រសម្រាប់បង្កើនល្បឿនការងាររបស់បុគ្គលិកយឺត ៗ ឬដៃគូស្ទក់ៗទេ ប្រសិននៅក្រុមជាមួយគ្នា ហើយបណ្ដែតបណ្ដោយយូរអាចនឹងបរាជ័យទាំងអស់គ្នាបាន។
ដោយមិនអាចគេចរួចពីមនុស្សច្រើនប្រភេទក្នុងសង្គមការងារ ជំនាញទំនាក់ទំនងនឹងជួយយើងឲ្យអាចបត់បែនក្នុងកិច្ចសហការដែលប៉ះចំមនុស្សយឺតស្ទក់៖
១ កំណត់មូលហេតុដែលគេនោះយឺត

បើគ្រាន់តែបានកត់សម្គាល់ឃើញថា ល្បឿនការងាររបស់ពួកគេខ្សោយ យើងប្រហែលជាអាចគិតច្រឡំ។ មនុស្សខ្លះអាចផ្តោតលើព័ត៌មានលម្អិត និងពិចារណាជ្រៅ ជាងយើង ដូច្នេះមុនពេលថាគេយឺត ជំហានដំបូងដែលជួយឲ្យឆ្ពោះទៅរកដំណោះស្រាយបាន គឺកំណត់ពីមូលហេតុសិន។
២ សហការជាមួយពួកគេ

មនុស្សគ្រប់ប្រភេទអាចនឹងមានការផ្លាស់ប្ដូរវិជ្ជមានប្រសិនគេមានអារម្មណ៍ថាមានការគាំទ្រមិនមែនការរិះគន់វាយប្រហារឡើយ។ មិនមែនគ្រាន់តែចង្អុលម្រាមដៃហើយដើរចេញចោទគេឯងថាស្ទក់ធ្វើឲ្យយើងក្លាយជាមនុស្សជោគជ័យឡើយ។ សួរថា “តើយើងអាចធ្វើអ្វីបានដើម្បីធ្វើឲ្យស្ថានភាពនេះប្រសើរឡើង?” នេះជាកាតព្វកិច្ចនិងជាជំនាញទំនាក់ទំនងដែលគ្រប់គ្នាត្រូវចេះ ដើម្បីយកទៅតថ្លៃនឹងស្ថានការណ៍នានាក្នុងជីវិត។
“តើខ្ញុំអាចជួយអ្វីបាន និងដោយរបៀបណា?” គ្រាន់តែសួរត្រូវសំណួរការយឺតស្ទក់នឹងកាត់បន្ថយ។ មិត្តរួមការងារឬដៃគូដែលមានអារម្មណ៍ធុញថប់ អាចនឹងសម្រេចបានជោគជ័យតិចតួច ប៉ុន្តែប្រសិនបើគេមានអ្នកចូលរួមត្រូវគ្នា បំពេញចន្លោះឲ្យគ្នា លទ្ធផលការងារដ៏អស្ចារ្យនឹងការមានឡើង។
៣ ផ្ដល់ពេលវេលាកំណត់ច្បាស់លាស់
ជាការប្រសើរណាស់ក្នុងការផ្ដល់បញ្ជីការងារដែលមានកំណត់ពេលវេលាច្បាស់លាស់និងបង្កើតអារម្មណ៍ពេញចិត្ត រកឲ្យឃើញនូវអ្វីដែលពួកគេពូកែអារម្មណ៍ថាមានតុល្យភាពនៃការបំពេញនិងការប្រកួតប្រជែង អាចនឹងជួយជំរុញសន្ទុះផលិតភាពយ៉ាងមានលទ្ធផលបំផុត។
៤ ផ្ដល់យោបល់ត្រឡប់

ដូច្នេះពេលជំពប់ជួបជាមួយបុគ្គលិកយឺតឬដៃគូស្ទក់យឺតទម្លាប់ពន្យា ត្រូវស្វែងយល់ថាតើពួកគេកំពុងមានបញ្ហាអ្វីខ្លះ ពួកគេមិនយល់?ភ័យ?មិនចេះ?ឬកំពុងមានវិបត្តិ? ហើយយើងនេះឯងដែលត្រូវបង្កើតផែនការដើម្បីពន្លឿនការបញ្ចប់ការងាររបស់ពួកគេ។ ជំហានចុងក្រោយមួយដ៏សំខាន់គឺការតាមដានព្រមជាមួយការរៀបចំផែនការប្រជុំជាបន្តបន្ទាប់ដើម្បីពិភាក្សាពីវឌ្ឍនភាពជារួមទាំងអស់គ្នា។ អាចមានសារៈសំខាន់ផងដែរក្នុងការកំណត់គោលដៅបន្ថែម៕
ប្រែសម្រួល៖ស្រស់
ប្រភព៖ BFJob
ចុចអាន៖ចៅហ្វាយពេញចិត្តការងារ ឬមានចិត្តស្នេហា មើលម៉េចដឹង?
ចុចអាន៖រវាងវិជ្ជាជីវៈនិងអាជីពមានភាពខុសគ្នាម៉េចខ្លះ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


